ចិន៖  កាលពីថ្ងៃសុក្រសប្តាហ៍មុន  អ្នកជំនាញខាងស្ទួចត្រីជនជាតិម៉ុងហ្គោលម្នាក់បានស្ទួចប៉ះចំត្រីធំស្រស់ៗចេញពីបឹងទឹកកក Chagan ដែលមានទីតាំងស្ថិតក្នុងខេត្ត Jilin អំឡុងពិធីបុណ្យប្រពៃណីមួយដែលគេស្គាល់ថា Ice-fishing festival ឬ ពិធីបុណ្យស្ទូចត្រីនៅរដូវរងា។

ក្នុងអំឡុងពិធីបុណ្យ

ត្រីដែលគេស្ទូចបានមានទម្ងន់សរុប ២០,៤គីឡូក្រាម ប្រកាសលក់ក្នុងតម្លៃដល់ទៅ ១លានយ័ន (ប្រមាណ ១៤៥ ៩៤៣ដុល្លារ)។

យោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថាមូលហេតុដែលធ្វើឲ្យត្រីទឹកកកមួយក្បាលនេះលក់បានថ្លៃកប់ពពកបែបនេះ  ព្រោះវាជាត្រីដំបូងបំផុតដែលគេស្ទូចបាននៅក្នុងពិធី។

គួរបញ្ជាក់ថា Ice-fishing festival ជាពិធីបុណ្យដ៏ចំណាស់មួយរបស់ជនជាតិម៉ុងហ្គោល។ មិនតែប៉ុណ្ណោះតាមភាសាម៉ុងហ្គោលបឹងទឹកកក Chagan  មានន័យថា "សនិងបរិសុទ្ធ"

បុណ្យនេះក៏ត្រូវបានអង្គការ UNESCO បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយដែរ គោលបំណងចង់អភិរក្សបច្ចេកទេសស្ទួចត្រីបឹងទឹកកករបស់ប្រជាជនម៉ុងហ្គោលតាំងពីបុរាណមកទល់បច្ចុប្បន្ន៕

ត្រី១លានយ័ន
ក្នុងអំឡុងពិធីបុណ្យ
ក្នុងអំឡុងពិធីបុណ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]