ភ្នំពេញ៖ ខ្សែភាពយន្តភាគបុរាណខ្មែរ ដែលប្រមូលផ្តុំទៅដោយតារាសម្តែងជាច្រើនជំនាន់កំពុងតែបង្ហាញវត្តមានពីវគ្គមួយ ទៅវគ្គមួយ យ៉ាងជក់ចិត្តនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ និង រស្មីហង្សមាស HDTV វេលាម៉ោង ១២ ថ្ងៃត្រង់។

កាលពីយប់មិញនេះ ភាគមួយក្នុងរឿង «កូនពស់កេងកង» ដែលមានឈុតតម្រូវឲ្យលោក សាវីន ហ្វីលីព ដែលដើរតួជា នាយជា ត្រូវជាឪពុករបស់ មាណព កាន់ពស់វែកដ៏ធំពិតៗនៅនឹងដៃ ថែមទាំងធ្វើទឹកមុខចងកំហឹងនឹងសត្វពស់ សម្លឹងមុខវាជិតៗ ដែលមើលទៅពិតជាគួរឲ្យព្រឺរោមណាស់ ហើយក៏ពិតជាសរសើរដល់សមត្ថភាពសម្តែងជាមួយសត្វអសិរពិសដោយមិនញញើត។

លោក សាវីន ហ្វីលីព បានបង្ហោះថា «យប់នេះមានឱកាសបានអង្គុយមើលរឿងខ្លួនឯងសម្ដែង!! ឈុតនេះខ្ញុំខ្លាចពស់វែកក្របីចឹកខ្លាំងណាស់! ទោះយ៉ាងណាខំសម្ដែងអស់ពីសមត្ថភាពហើយ នូវឈុតឆាកដ៏គ្រោះថ្នាក់មួយនេះ»លោកក៏បានបន្ថែមប្រាប់ឲ្យដឹងថា មួយឈុតនេះទស្សនិកជនឃើញថាល្អដូចធម្មជាតិ តែខ្ញុំនេះភ័យចង់សន្លប់ទៅហើយដំបូងៗ តែនៅតែខំព្យាយាមសម្តែងឲ្យបានល្អ។

រង់ចាំទស្សនាបន្តនូវភាគបន្ទាប់ក្នុងរាត្រីនេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង ៨ យប់ ៕

សាវីន ហ្វីលីព សម្តែក្នុងរឿង «កូនពស់កេងកង»
សាវីន ហ្វីលីព សម្តែក្នុងរឿង «កូនពស់កេងកង»
សាវីន ហ្វីលីព សម្តែក្នុងរឿង «កូនពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព