(ភ្នំពេញ)៖ លោក អ៊ឹម ជីវ៉ា បានជួបរឿងហេតុរថយន្តក្រឡាប់នៅតំបន់ស្រុកស្រែអំបិល បណ្តាលឲ្យបុរសម្នាក់ស្លាប់។ប៉ុន្តែសំណាងល្អរូបលោក និងក្រុមការងារគឺពុំស្ថិតនៅក្នុងហេតុការណ៍នោះឡើយ។ ស្របពេលជាមួយគ្នាដែលខ្លួនបានរួចផុតពីគ្រោះអាកក្រក់ខាងលើនេះ តារាប្រុសលោក អ៊ឹម ជីវ៉ា ពេលនេះបានប្រកាសចូលសាងភ្នួសមួយរយៈ ដើម្បីជាការតបស្នងសងគុណម្តាយ និងបង្ហាញពីគោលបំណងចំនួន៥ចំណុច។

តារាប្រុសលោក អ៊ឹម ជីវ៉ា បានបញ្ជាក់ឲ្យដឹងថា ដោយខ្ញុំមានឧបនិស្ស័យជ្រះថ្លាជាមួយព្រះពុទ្ធសាសនា ខ្ញុំបាទនឹងសាងភ្នួស (បួស) ជាលើកទី២ ម្តងទៀត ខ្ញុំបាទបានបួសជាសាមនេររួចម្តងហើយកាលពីឆ្នាំ២០១២ ហើយខ្ញុំបាទនិងត្រូវបួសបំពេញជាភិក្ខុម្តងទៀត គឺនៅថ្ងៃស្អែកទី០៣ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក អ៊ឹម ជីវ៉ា បាននិយាយទៀតថា កម្មវិធីចាប់ផ្តើមម៉ោងពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩ព្រឹក គឺចប់ការប្រារព្ធពិធី និងធ្វើទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានការដង្ហៃទៅបំបួសជាដើម។ ខ្ញុំបាទក៏សូមគោរពអញ្ជើញពុកម៉ែបងប្អូន មិត្ត Facebook និងមិត្តសិល្បករទាំងអស់ មេត្តាចូលមេត្តាចូលរួមដោយក្តីអនុគ្រោះផង ដោយខ្ញុំបាទមិនមានជាលិខិតអញ្ជើញអ្វីទេ មានតែអញ្ជើញតាម Facebook បើបងប្អូនទំនេរមេត្តាចូលរួមផង។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ពីគោលបំណងនៃការសាងភ្នួសនេះថា ទី១, ដើម្បីបំពេញតួនាទីជាកូនខ្មែរតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ២, ដោយសារតែខ្ញុំបាទធ្លាប់ជាកូនសិស្សលោក រស់នៅដោយសារបាយបាត្រ រៀនសូត្រនៅវត្តនាគវ័ន្តតាំងពីតូច។ ៣, ដើម្បីសងគុណឪពុកម្តាយ និងអ្នកមានគុណ មនុស្សល្អៗដែលតែងតែជួយខ្ញុំបាទទាំងថវិការ កម្លាំងចិត្ត និងជួយគ្រប់ប៉ែបយ៉ាងពេលខ្ញុំបាទកំពុងពិបាកនិងវេទនា។ ៤, ខ្ញុំបាទសូមលាមាត់លាពាក្យទាំងឡាយ ដែលខ្ញុំបាទបានធ្លាប់និយាយទាំងអស់ និងសូមខម៉ាទោសចំបោះមនុស្ស ដែលខ្ញុំធ្លាប់ធ្វើខុសលើពួកគាត់ ដោយប្រការណាមិនដឹងខ្លួន និងអភ័យទោសឱ្យចំពោះមនុស្សដែលធ្លាប់ធ្វើខុសលើខ្ញុំបាទ និងទី៥, សូមបួងសួងអោយប្រជាជនខ្មែរចេះស្រលាញ់ និងសាមគ្គីគ្នាកាន់តែខ្លាំងឡើង និងសូមអោយប្រទេសយើងមានសុខសន្តិភាព ស្ថេរភាព មានការរីកចំរើនរហូត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាវៃប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានបន្ថែមទៀតថា ចំពោះពេលវេលាដែលខ្ញុំបាទបួស គឺមិនទាន់បានកំណត់ថាសឹកពេលណានោះទេ។ តាមរយៈនេះបានធ្វើឲ្យមហាជនជាច្រើនលើកការសរសើរ និងគាំទ្រចំពោះសិល្បៈករ ដែលបង្ហាញពីគំរូល្អសម្រាប់តារាសិល្បៈដទៃទៀត ក្នុងនាមបុគ្គលល្អសម្រាប់សង្គម៕

អ៊ឹម ជីវ៉ា
អ៊ឹម ជីវ៉ា
អ៊ឹម ជីវ៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា