ម៉ាឡេស៊ី៖ នាយកដ្ឋានអន្តោប្រវេសន៍បានទទួលរបាយការណ៍ជាង ១,២០០ ករណីពីសាធារណៈជនពាក់ព័ន្ធទៅនឹងសកម្មភាពអសីលធម៌នានា ដែលសមាជិកគ្រួសាររបស់ពួកគេបានប្រព្រឹត្ត។

រូបភាពនៅកន្លែងកើតហេតុ

ប្រធានអន្តោប្រវេសន៍លោក Hamidi Adam បានថ្លែងថា របាយការណ៍ទាំងនេះពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង, ការបម្រើសេវាផ្លូវភេទ និងរឿងអសីលធម៌ផ្សេងទៀតនៅក្នុងទីក្រុងគូឡាឡាំពួ។

«កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ យើងទទួលបានរបាយការណ៍ជាមធ្យមជាង ១,០០០ ករណីក្នុងមួយខែ។ របាយការណ៍ភាគច្រើនត្រូវបានទទួលតាមរយៈអ៊ីម៉ែលនិងសំបុត្រនានា ដែលជំរុញឱ្យមានការចុះបង្រ្កាបកន្លែងរកស៊ីផ្លូវភេទនានាក្នុងទីក្រុងគូឡាឡាំពួ។»

អ្នកដែលបានដាក់របាយការណ៍នេះយល់ថា ដោយសារតែមានសេវាបម្រើផ្លូវភេទនានា ទើបធ្វើឱ្យគ្រួសាររបស់ពួកគេត្រូវបែកបាក់គ្នា។

ដូច្នេះកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាបកន្លែងបម្រើសេវាផ្លូវភេទចំនួន ៣ កន្លែង រួមមានតំបន់ Jalan Kuchai, តំបន់ Jalan Pudu, និងតំបន់ Jalan Raja Laut។ ក្នុងនោះសមត្ថកិច្ចចាប់ខ្លួន បានស្រីជនជាតិម៉ាឡេស៊ី ៧ នាក់ និងស្រីផ្សេងៗទៀតបាន ៦៥ នាក់ រួមមាន ស្រីជនជាតិវៀតណាម, មីយ៉ាន់ម៉ា និងថៃ ហើយពួកគេសុទ្ធតែមានអាយុពី ២០ ទៅ ៤០ ឆ្នាំ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]