ជាការពិតណាស់ការបរិភោគអាហារលឿន គឺពិតជាចំណេញពេលវេលាច្រើន និងធ្វើឲ្យអ្នកបំពេញកិច្ចការបានទាន់ពេលវេលា។ ប៉ុន្ដែអ្នកត្រូវដឹងថា ការបរិភោគលឿន គឺពិតជាផ្ដល់ផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដែលអ្នកពុំបានដឹងពីមុនមក។ បញ្ហានោះ គឺនៅពេលដែលអ្នកព្យាយាមញ៉ាំអាហារ ទាំងប្រញាប់ប្រញាល់ ឬលឿន វាអាចធ្វើឲ្យអ្នកមានជម្ងឺធាត់លើសទម្ងន់ កើតជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាល ដែលអាចបណ្ដាលឲ្យអ្នកឈានទៅរកសេចក្ដីស្លាប់ថែមទៀតផង។

ដូចនេះការរៀបរាប់ខាងក្រោម នឹងអាចធ្វើឲ្យអ្នកបានយល់ដឹងអំពីបញ្ហាមួយចំនួន និងការណែនាំឲ្យអ្នកផ្លាស់ប្តូរទមា្លប់មកការញ៉ាំយឺតវិញម្ដង។ 

១. ដំណើរការក្រពះរបស់អ្នក នៅពេលញ៉ាំទាំងបង្ខំ ឬលឿន

នៅពេលដែលអ្នកព្យាយាមញ៉ាំចំនីអាហារទាំងតក់ក្រហល់ អ្នកត្រូវដឹងថាប្រព័ន្ធរំលាយអាហាររបស់អ្នកមិនអាចធ្វើការលឿនដូចជាការញ៉ាំនោះទេ។ ដោយសារតែនៅពេលដែលអ្នកញុំាំ ឬលេបអ្វីក៏ដោយក្រពះរបស់អ្នកត្រូវការពេលកិនរំលាយអាហារក្នុងរយៈពេល ២០នាទី។ ដូច្នេះហើយបើអ្នកព្យាយាមញ៉ាំអាហារទាំងលឿន នោះវាធ្វើដំណើរការប្រព័ន្ធក្រពះរបស់អ្នកមិនស្រួល ហើយអាចបណ្ដាលឲ្យអ្នកមានអាការៈហល់ ឬឆ្អែតលើសកម្រិត។ ដូចនេះអ្នកគួរតែគប្បីញ៉ាំអាហារយឺតៗ និងផ្តល់វេលាឲ្យការញ៉ាំរបស់អ្នកឲ្យមានភាពសន្សឹមៗតាមសម្រួល នោះអ្នកនឹងមិនភាពហល់ពិបាកក្នុងខ្លួន ឬឆ្អែតលើសប្រមាណឡើយ។  

រូបតំណាង

២. ការបរិភោគអាហារតាមសម្រួល អាចធ្វើឲ្យក្រពះរបស់អ្នក មានពេលធ្វើការកិនគ្រប់គ្រាន់

អ្នកអាចធ្វើការស្រម៉ៃឡើងវិញថា នៅពេលមួយដែលអ្នកឃ្លានខ្លាំង អ្នកព្យាយាមកាន់អាហារទាំងនោះទាំងញ័រដៃហើយសម្រុកញ៉ាំវាយ៉ាងលឿនតក់ក្រហល់។ នោះវាធ្វើឲ្យអ្នកមានអាការៈឆ្អល់ក្តៅចុងដង្ហើម ពីព្រោះក្រពះរបស់អ្នកព្យាយាមទទួលយកអាហារទាំងនោះទាំងបង្ខំ។ ម្យ៉ាងវិញទៀត បើអ្នកព្យាយាមញ៉ាំអាហារយ៉ាងលឿន នោះខ្យល់នឹងចាប់ផ្ដើមបុកចូលក្រពះអ្នក ហើយបណ្តាលឲ្យកកើតទៅជាអាស៊ីតនៅក្នុងក្រពះ និងក្លាយទៅជាអាការៈឆ្អល់ក្តៅចុងដង្ហើម។ ដូចច្នេះហើយអ្នកគួរតែព្យាយាមសាកល្បងធ្វើការញ៉ាំអាហារយឺតៗដោយប្រើពេលយ៉ាងហោចណាស់២០នាទី ពីព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការល្អ និងងាយស្រួលកិន។ 

រូបតំណាង

៣. ញ៉ាំអាហារយឺតៗជួយឲ្យអ្នកកាន់តែមានភាពរីករាយនៅក្នុងការញ៉ាំ

នៅពេលដែលអ្នកញ៉ាំអាហារយឺតៗតាមសម្រួល នោះវាមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អល់ ឬជាតិហ្គាសនៅក្នុងខ្លួនឡើយ ផ្ទុយទៅវិញ គឺរឹតតែផ្តល់នូវអារម្មណ៍ល្អ ឬប្រកបដោយភាពរីករាយផងដែរ។ ម្យ៉ាងវិញទៀត គឺធ្វើឲ្យអ្នករឹតតែដឹងអំពីកិ្លន និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ៗរបស់អាហារនោះបន្តិចម្តងៗ។ វាកាន់តែពិសេសថែមទៀត ប្រសិនបើអ្នកអាចធ្វើការបរិភោគអាហារជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្ស ជាទីស្រលាញ់ដោយការញ៉ាំបណ្ដើរ និងនិយាយគ្នាបណ្តើរ។ នោះរឹតតែបង្កើនភាពរីករាយស្និទ្ធស្នាល និងធ្វើឲ្យល្បឿននៃការញ៉ាំរបស់អ្នកមានភាពយឺត និងតាមសម្រួល៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]