កូរ៉េខាងត្បូង៖ គ្រាន់តែឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០១៩ភ្លាម ប្រិយមិត្តដែលគាំទ្រវិស័យKpop រាប់លាននាក់ ក៏ទទួលបានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតទាំងព្រឹកភ្លែត ដែលទម្លាយដោយ ក្រុមកាសែតប្រមាញ់រូបថតអាថ៌កំបាំងរបស់តារា Dispatch បានទម្លាយនូវរូបភាព របស់កំពូលតារាចម្រៀងប្រុសស្រីកំពុងពេញនិយម Jennie ក្រុម Blackpink និង Kai ក្រុម EXO បានលួចលាក់ទាក់ទងស្រលាញ់គ្នា និងបានណាត់ជួបគ្នាយ៉ាងរ៉ូមែនទិកគួរឲ្យច្រណែនផងដែរ ។

យ៉ាងណាមិញ ដំណឹងមួយនេះ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការប្រែប្រួលអត្តចរិតរបស់អ្នកគាំទ្រExo ដែលមានភាពខុសគ្នាដាច់នឹងកាលពីមុនឆ្ងាយ ពោលគឺស្នេហារបស់តារាប្រុសស្រីមួយគូនេះ ស្រាប់ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រទាំងសងខាង ទាំង EXO-L និង Blink លើសពីនេះ ពួកគេថែមទាំងរួបរួមគ្នាជួយការពារស្នេហាIdol របស់ពួកគេមិនឲ្យបែកបាក់ និងការពារមិនឲ្យខាងផលិតកម្ម គាបសង្កត់ឬដាក់ទោសអ្នកទាំងពីរថែមទៀតផង។

ដោយឡែក ទន្ទឹមនឹងព័ត៌មានកំពុងល្បីរន្ទឺ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ជាពិសេស ទៅលើរឿងផ្សេងមួយទៀតផងដែរ គឺពាក់ព័ន្ធទៅនឹងភាពដូចគ្នា នៃនាមត្រកូលតារាគូស្នេហ៍Kpop ដែលបានប្រកាសស្នេហាជាសាធារណៈចំនួន៤គូ ក្នុងនោះក៏មានគូស្នេហ៍ថ្មោងថ្មី Jennie និង Kai ផងដែរ។

តួយ៉ាង គូស្នេហ៍គូនិស្ស័យតារាKpopចំនួន៤គូនេះមានដូចជា៖

Jennie និង Kai ត្រូវបានលួចថតដោយ Dispatch

១. គូស្វាមីភរិយាតារាសម្តែង Song Joong ki និង Song Hye Kyo ពួកគេបានចាប់ចិត្តស្រលាញ់គ្នាដំបូង ក្រោយសម្តែងខ្សែភាពយន្តល្បីឈ្មោះរឿង « descendants of the sun» រហូតឈានដល់ការរៀបការ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរត្រូវបានអ្នកគាំទ្រដាក់ឈ្មោះក្រៅឲ្យថា គូស្នេហ៍ SongSong ដោយសារតែពួកគេមាននាមត្រកូល Song ដូចគ្នា។

Song Joong ki និង Song Hye Kyo

២. គូស្នេហ៍តារាសម្តែងប្រុសស្រីលោក Park Seo Joon និងកញ្ញា Park Min Young ពួកគេបានចាប់ចិត្តស្រលាញ់គ្នា ក្រោយសម្តែងខ្សែភាពយន្តរឿងស្នេហារ៉ូមែនទិក «what's wrong with secretary kim» ជាមួយគ្នា។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពួកគេមាននាមត្រកូល Park ដូចគ្នា។

Park Seo Joon និងPark Min Young

៣. តារាប្រុសល្បីឈ្មោះ Lee Kwang Soo និងតារាសម្តែងស្រី Lee sun bin ពួកគេចាប់ផ្តើមមានអារម្មណ៍ល្អនឹងគ្នា ក្រោយថតកម្មវិធីកម្សាន្ត «Running Man»។ មិនប៉ុន្មានថ្ងៃមុននេះ ពួកគេក៏បានប្រកាសបើកចំហរទំនាក់ទំនង ស្នេហាជាសាធារណៈផងដែរ និងទទួលបានការអបអរសាទរយ៉ាងច្រើនពីសំណាក់មហាជន។ អ្នកទាំងពីរមាននាមត្រកូល Lee ដូចគ្នា។

Lee Kwang Soo និងLee sun bin

៤. កំពូលតារាចម្រៀងប្រុសស្រីកំពុងល្បីឈ្មោះ Kim Jennie សមាជិកក្រុម Blackpink និង Kai (ឈ្មោះពិត Kim Jong in) សមាជិកក្រុម EXO ដូចដែលបានរៀបរាប់ខាងលើ ស្នេហារបស់អ្នកទាំងពីរ ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ លើសពីការរំពឹងទុក។ លើសពីនេះ អ្នកទាំងពីរ ក៏មានអ្វីដូចគ្នាជាច្រើន ដូចជានាមត្រកូល ពួកគេមាននាមត្រកូល Kim ដូចគ្នា ស្រលាញ់តុក្កតា Teddy ដូចគ្នា កើតក្នុងខែមករា និងមានតារានិករ Capricorn ដូចគ្នាថែមទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរក៏ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះក្រៅឲ្យថា គូស្នេហ៍ Nini ដោយសារតែពួកគេមានឈ្មោះហៅក្រៅ Nini ដូចគ្នា៕

តើគូស្នេហ៍មួយណា គឺជាIdol របស់អ្នក? 

Kai និង Jennie
Kai និង Jennie
Kai និង Jennie
Kai និង Jennie
Kai និង Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]