ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងសាច់សខ្ចី ប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី សព្វថ្ងៃនេះកំពុងតែទទួលការចាប់អារម្មណ៍ និងប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ពីសំណាក់មហាជនទូទាំងប្រទេស ក្រោយពីតារាចម្រៀងរូបនេះ មានបទចម្រៀងល្បីខ្លាំងមានចំណងជើងថា “មាន់ស្រែ”

យ៉ាងណាមិញ ក្រោយពីចេញចម្រៀងបទ “មាន់ស្រែ” រួចមក នៅពេលនេះកញ្ញា រ៉ាប៊ី បានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទទៀតហើយ ដែលមានចំណងជើងថា “រហែកតែខោ” ដែលបទនេះ ក៏កំពុងតែមានសន្ទុះការគាំទ្រមិនចាញ់បទមុនប៉ុន្មាននោះដែរ។ ក្នុងនោះ បទចម្រៀង “រហែកតែខោ” នេះ មានអ្នកចូលមើលលើបណ្តាញសង្គមរាប់ម៉ឺនដង ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។

តួយ៉ាង បន្ទាប់ពីបទ “រហែកតែខោ” ចេញជាMVផ្លូវការនៅលើបណ្តាញាសង្គម មិនទាន់បានប៉ុន្មានផង ស្រាប់តែមានគណនីយូធូបមួយ បានបង្ហោះវីដេអូក្រៅឆាករបស់បទនេះ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្រោយពីឃើញវីដេអូក្រៅឆាក បទចម្រៀងរបស់កញ្ញា រ៉ាប៊ី ដែលកំពុងតែទទួលការចាប់អារម្មណ៍នេះហើយ មហាជនជាច្រើនពិតជាសរសើរការខិតខំប្រឹងប្រែងរបស់នាងខ្លាំងមែនទែន ព្រោះថាសម្រាប់ឈុតក្រៅឆាកនេះ មើលទៅទម្រាំថតបានមួយបទ ពិតជាមិនងាយស្រួលនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

“រហែកតែខោ”
“រហែកតែខោ”
“រហែកតែខោ”
“រហែកតែខោ”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី