អាមេរិក៖ ឆ្នោតកោសមួយសន្លឹកបានផ្លាស់ប្តូរជីវភាពស្ត្រីវ័យចំណាស់ម្នាក់ឲ្យរីកមុខរីកមាត់ឡើងវិញប្រៀបដូចផ្កាត្រូវទឹកសន្សើម។

យោងតាមសារព័ត៌មាន Metro ចេញផ្សាយថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា អ្នកស្រី Dorothy Martin ជាជនជាតិអាមេរិកម្នាក់មានអាយុ៧៣ឆ្នាំ រស់នៅតំបន់ Grover។  ថ្មីៗនេះអ្នកស្រីបានក្លាយខ្លួនជាសេដ្ឋីនីម្នាក់ទៅហើយ បន្ទាប់ពីឈ្នះឆ្នោតកោសរង្វាន់ធំគិតជាទឹកប្រាក់សរុប ១០លានដុល្លារ

គួរបញ្ជាក់ថា អ្នកស្រី Martin  ទិញឆ្នោតកោសមួយសន្លឹកនៅក្នុងហាងទំនិញមួយកន្លែងក្នុងតំបន់ Grover  មានទីតាំងក្បែរផ្ទះអ្នកស្រីផ្ទាល់។

ដំបូងឡើយស្ត្រីវ័យចំណាស់រូបនេះមិនសង្ឃឹមទេ ស្រាប់តែមួយសន្ទុះក្រោយមក អ្នកស្រីបានពិនិត្យមើលលេខទាំងអស់នោះម្តងទៀត ក៏ស្ទុះក្រោកឈរស្រែកហ៊ូរពេញក្នុងហាងមួយរំពេច ព្រោះឃើញលេខ៨មួយជួររត់ប្រដេញគ្នានៅផ្ទៃខាងលើនៃឆ្នោតកោស។

យោងតាមប្រសាសន៍អ្នកស្រី Martin ផ្ទាល់បានឲ្យដឹងថា "វាពិតជាអព្ភូតហេតុ។ ខ្ញុំស្ទើរមិនជឿលើរឿងនេះ។ វាជាកាដូនៅថ្ងៃណូអែលហើយតាមមើល៍"។ អ្នកស្រីបានបន្តថា ខ្ញុំចង់យកលុយទាំងអស់នេះទៅសង់ផ្ទះថ្មី និងទុកមួយចំណែកទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ចៅៗខ្ញុំ"។

បន្ទាប់ពីការកាត់ពន្ធចូលរដ្ឋ អ្នកស្រី Martin នៅសល់ទឹកប្រាក់សរុបប្រមាណ ៦លានដុល្លារ៕

អ្នកស្រី Dorothy Martin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]