ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ រលកយក្សស៊ូណាមី បានលេបត្របាក់ឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២២ នាក់បានស្លាប់ និង ៨៤៣ នាក់បានរបួស។ មូលហេតុធំមួយដោយសារការរអិលបាក់ដីក្រោមបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatau ផ្ទុះឡើង។

រូបភាពនៅកន្លែងកើតហេតុ

សោកនាដកម្មនេះកើតឡើងមិនទាន់បានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៨ ឥណ្ឌូនេស៊ីក៏ជួបប្រទះនឹងគ្រោះធម្មជាតិមួយទៀត គឺខ្យល់ព្យុះកំបុតត្បូងវាយប្រហារទីក្រុងកំពង់ផែ Cirebon កោះជ្វាភាគខាងលិច នៅវេលាម៉ោង ៣:៣០ នាទីរសៀលម៉ោងក្នុងតំបន់។

យោងតាមសារព័ត៌មាន Jakarta Post បានរាយការណ៍ថា ខ្យល់ព្យុះកំបុតត្បូងនេះបានសម្លាប់មនុស្សអស់ ១នាក់ និងបំផ្លាញផ្ទះសម្បែង និងអគារផ្សេងទៀតអស់ ១៦៥ ខ្នង។

នេះជាព័ត៌មានដ៏សោកសៅបំផុតដែលកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាប់ៗគ្នា សង្ឃឹមថាប្រទេសនេះនឹងអាចស្តារឡើងវិញ និងមិនជួបគ្រោះថ្នាក់ធម្មជាតិច្រើនបែបនេះនៅពេលអនាគតទៅចុះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]