ភ្នំពេញ​៖ តារាកំពុងទទួលបានប្រជាប្រិយភាព និងជាតារាតំណាងក្រុមហ៊ុន OPPO អ្នកនាង ពេជ្រ សោភា ធ្វើការ Live Video ថាខ្លួននឹងចេញវីដេអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលជាវីដេអូស្នេហារវាងអ្នកនាងជាអ្នកបម្រើការងារនៅហាងកាហ្វេមួយកន្លែង និងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយ គឺនៅយប់ថ្ងៃទី ៣១ មុនពេលឆ្លងឆ្នាំតែម្តង។

ពិតជាភ្ញាក់ផ្អើលមែនទែន ពេលដែលបានទស្សនាវីដេអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូល Comment លើវីដេអូ និងដូចជាអរគុណដល់ក្រុមហ៊ុន OPPO ដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ។ 

បើយើងលម្អិតពីសាច់រឿង ដែលមានចំណងជើងថា «Lock សោបេះដូង» ដែលជាវីដេអូថ្មីនោះវិញ គឺបង្ហាញអំពីនារីម្នាក់ ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេ និងលួចថតគេប៉ុណ្ណោះ អារម្មណ៍នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។

ទោះជាយ៉ាងណា ក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺ OPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុន OPPO ដែលទើបមានលក់លើទីផ្សារផងដែរ។ 

បើតាមរយៈវីឌីអូនេះក្រុមហ៊ុន OPPO គឺបានធ្វើវីដេអូនេះ ដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មី F9 Jade Green របស់ខ្លូន។ គួររំលឹកផងដែរ ពណ៌ថ្មីនៃម៉ូដែលថ្មីរបស់ F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្តីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមាន ដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនាស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង។ 

ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER។

ត្រលប់មកវិញវីដេអូថ្មីនេះ ពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និងមានហ្វេនសុំអោយចេញភាគបន្ត ក៏ដូចជាបទចម្រៀងពេញ «Lock សោបេះដូង» ទៀតផង៕

តោះពេលនេះមកតាមដានទស្សនាវីដេអូថ្មីរបស់ ពេជ្រ សោភា ទាំងអស់គ្នា៖ 

តួសម្តែងប្រុស
ការសម្តែងរបស់ ពេជ្រ សោភា
ការសម្តែងរបស់ ពេជ្រ សោភា
ការសម្តែងរបស់ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា