ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ថា កញ្ញា សុភ័ក្រ កុសុម៉ា ដែលជាពិធីការិនី និងជាតារាចម្រៀងដ៏មានប្រជាប្រិយ ខ្លាំងរូបនេះ តែងតែធ្វើការ Surprise កាដូផ្សេងៗទៅកាន់ ម្ដាយរបស់ខ្លួន ធ្វើឲ្យគាត់ សប្បាយចិត្តជាខ្លាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមគណនីហ្វេសប៊ុក ផេកផ្លូវការរបស់ ពិធីការិនី  សុភ័ក្រ កុសុម៉ា បានបង្ហោះវីដេអូមួយ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងការ Surprise នំខេក ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំង នោះគឺ ម្ដាយរបស់ កញ្ញា សុភ័ក្រ កុសុម៉ា បាន​Surprise នំខួបកំណើតដល់ក្នុងបន្ទប់ នាងតែម្ដង ខណៈពេលដែល កញ្ញា ទើបតែត្រឡប់មកពីថត នៅឯខាងក្រៅ វិញ ដែលធ្វើឲ្យ នាង រំភ់ើបចិត្តខ្លាំង។

ព្រមទាំងអមជាមួយសារថា៖«ទើបចេញពីថតមកដល់ផ្ទះគេងលេង ស្រាប់តែប្អូនស្រីនិង អ្នកម្តាយមក surprise ទាំងយប់ និយាយមែនមិនងាយអ្នកធ្វើស៊ីបានទេ តែលើកនេះគាត់បានពាន ហើយប្អូនស្រីខ្ញុំ អរគុណធំៗអ្នកម្តាយប្អូនស្រីដែរខំកុហកបានយ៉ាងឈ្ងុយសំខាន់គាត់ទារលុយខ្ញុំជំពាក់គាត់ គាត់ថាគាត់អត់លុយហាហាបាបណាស់មីអូន05.01.19 »

តោះដើម្បជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងគ្នា៖ 

កញ្ញា សុភ័ក្រ កុសុម៉ា និង ម្ដាយ
កញ្ញា សុភ័ក្រ កុសុម៉ា និង ម្ដាយ
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
ម្ដាយរបស់ កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា