កាណាដា៖  ឆ្កែពូជហ្ស៊ីបា (Shiba Inu) របស់ជប៉ុនមួយក្បាលមានអាយុ៥ឆ្នាំ រស់នៅក្នុងទីក្រុង Alberta មានសមត្ថភាពចម្លែកខុសពីឆ្កែដទៃ ដោយអាចគូរគំនូរបែបសិល្បៈអរូបី ឬសិល្បៈពិបាកយល់ (Abstract)។

យោងតាមប្រសាសន៍លោក Kenny Au និងអ្នកស្រី Denise Lo ដែលជាប្តីប្រពន្ធថ្មីថ្មោងមួយគូនិងជាម្ចាស់ឆ្កែ បានឲ្យដឹងថា "ពួកយើងបានដាក់ឈ្មោះឲ្យឆ្កែហ្ស៊ីបាមួយក្បាលនេះថា Hunter។ វាមានភាពឈ្លាសវៃនិងចូលចិត្តការរៀន" 

ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា

គួររម្លឹកថាកាលពីឆ្នាំមុន អ្នកស្រី Lo បានបង្រៀនឆ្កែមួយក្បាលឲ្យចាប់ផ្តើមគូរគំនូរ។ នៅពេលចាប់ផ្តើមរៀនអំពីរបៀបគូរគំនូរ ឆ្កែ Hunter តែងតែចង់គូររូបទាំងអស់នោះម្តងហើយម្តងទៀត។

យោងតាមប្រសាសន៍ប្តីប្រពន្ធដែលជាម្ចាស់ឆ្កែខាងលើបានឲ្យដឹងថា "ជាមួយនឹងការគូរគំនូរ ពួកយើងតែងឲ្យគូរជារៀងរាល់ថ្ងៃ។ វាស្រលាញ់និងហាក់ដូចជាពេញចិត្តការងារមួយនេះខ្លាំងណាស់"

ដំបូងឡើយពួកយើងបានបង្រៀនវាឲ្យចេះប្រើមាត់ខាំជក់។ បន្ទាប់មកពួកយើងយកជក់នោះទៅជ្រលក់ទឹកថ្នាំ ហើយឲ្យវាគូរវាសលើក្រដាសមួយសន្លឹក។ ជាលទ្ធផល គំនូរដែលវាបានគូរពិតជាភាពស្រស់ល្អវិចិត្រមែន។

សព្វថ្ងៃនេះលោក Au និងអ្នកស្រី Lo យកគំនូរទាំងអស់ដែលឆ្កែហ្ស៊ីបាមួយក្បាលនេះគូរទៅបង្ហោះចូលបណ្តាញសង្គម Reddit និង Instagram ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មនុស្សជាង ៥ ០០០ពាន់នាក់ បានធ្វើការ follow  ដើម្បីតាមដានសកម្មភាព និងគយគន់រូបគំនូររបស់ឆ្កែឈ្មោះ Hunter នេះ។

លើសពីនេះទៀត ម្ចាស់របស់ Hunter បានយករូបគំនូរទាំងអស់របស់វាទៅលក់នៅលើអ៊ីនធឺណិតផងដែរ ដែលក្នុងមួយរូបអាចលក់បានក្នុងតម្លៃចន្លោះពី ៣៨ ទៅ ៤៦ដុល្លារ ឯណោះ៕

មានវីដេអូនៅខាងក្រោម៖

ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា
ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា
ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា
ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា
ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា
ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា
ឆ្កែស៊ីប៊ីអ៊ីននិងគំនូររបស់វា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]