ចិន៖ ក្រៅពីបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ ចិនមានគម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway) ឆ្លាតវៃដំបូងគេបង្អស់នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ នៅក្នុងខេត្តចេជាំងដោយតភ្ជាប់ពីទីក្រុងហាងចូវទៅទីក្រុងនីងបូ។

ផ្លូវល្បឿនលឿនឆ្លាតវៃនេះមានប្រវែង ១៦១ គីឡូម៉ែត្រ បំពាក់សែនស័រដែលអាចទំនាក់ទំនងជាមួយនឹងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដើម្បីព្រមានអំពីឧប្បត្តិហេតុនានានៅខាងមុខ។ ឧប្បត្តិហេតុទាំងនេះត្រូវបានបង្ការរួមទាំងរថយន្តបើកបរដោយស្វ័យប្រវត្តិ និងរថយន្តបើកបរធម្មតា។

នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ គេរំពឹងទុកថាផ្លូវល្បឿនលឿនដ៏ឆ្លាតវៃនេះ នឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងហាងចូវ ទៅទីក្រុងនីងបូ ដែលពីមុនត្រូវចំណាយពេលអស់ ២ ម៉ោង មកសល់ត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបគម្រោង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]