រាជធានីភ្នំពេញ៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលបានត្រឡប់មកវិញទៀតហើយជាមួយនឹងក្រុមចូលរួមប្រកួតកាន់តែច្រើន និងទីតាំងប្រកួតកើនដល់ ៩ ខេត្ត/ក្រុង ជាពិសេសមានវត្តកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅវគ្គប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនា ឆ្នាំ២០១៩ ខាងមុខនេះ។

TIGER STREET FOOTBALL FESTIVAL 2019 គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយនេះជាឆ្នាំទីប្រាំពីរហើយ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន។

TIGER STREET FOOTBALL FESTIVAL 2019 មិនដូចបាល់ទាត់ហ្វូតសាល ធម្មតា និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែងទំហំ ២៥មx១៤.៥ ម ដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការប្រកួត ដែលមានកីឡាករមិនលើសពី ៥ នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរ នឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេលសរុប ១២ នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល ៦ នាទីពីរដង ហើយមានការសម្រាក ២ នាទីនៅចន្លោះវគ្គ។ សម្រាប់ការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០ នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤ នាទី។

ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាន និងក្រៅទីលានដូចជា ការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាត ការលេងហ្គេមកម្សាន្ត ការដាក់តាំងលក់សម្ភារៈកីឡា មានលក់ជូនពិសេសសម្រាប់ការជាវផលិតផលស្រាបៀរថៃហ្គ័រ មានការប្រគំតន្រ្តីនាពេលរាត្រីកាន់តែធំ កាន់តែប្លែក និងកាន់តែអស្ចារ្យជាងមុន ដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាលោក ព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធ និសា រួមជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

TIGER STREET FOOTBALL FESTIVAL 2019

តើអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលរួមជាមួយយើង #UNCAGE ការប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាល ២០១៩ សូមមើលកាលវិភាគ និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់យើង៖

• នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ៥ ដល់ ទី ៦ ខែមករា ឆ្នាំ ២០១៩ 
• នៅខាងកើតវិមានឯករាជ្យចម្ងាយ ២០០ ម៉ែត្រ ទីរួមខេត្តតាកែវ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩
• នៅដីឡូន៍ឧកញ៉ា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ 
• នៅវាលបែកចាន ទីរួមខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៦ ដល់ ទី ២៧ ខែមករា ឆ្នាំ ២០១៩
• នៅបរិវេណផ្សារាត្រី ផ្កាយ ៥ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី ២ ដល់ ទី ៣ ខែកុម្ភ: ឆ្នាំ ២០១៩
• នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្តសៀមរាប ចាប់ពីថ្ងៃទី ៨ ដល់ ទី ១០ ខែ កុម្ភ: ឆ្នាំ ២០១៩
• នៅបរិវេណកោះពេជ្រ ខាងកើតផ្សារាត្រី ទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ១៦ ដល់ ទី ១៧ ខែកុម្ភ: ឆ្នាំ ២០១៩
• នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩
• នៅមុខមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ដល់ ១៥ ខែមីនា ឆ្នាំ ២០១៩ សម្រាប់ជើងឯកមណ្ឌលភ្នំពេញ និងចាប់ពីថ្ងៃ ១៦ ដល់ ១៧ ខែមីនា ឆ្នាំ ២០១៩ សម្រាប់វគ្គផ្តាច់ព្រ័ត្រកំពូលជើងឯក ឆ្នាំ ២០១៩ ។

ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ការប្រកួតវគ្គជម្រុះនេះនឹងធ្វើឡើង នៅតាមបណ្តាខេត្តក្រុងចំនួនប្រាំបួនរួមមាន៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៥ ខែមករា ២០១៩ រហូតដល់ថ្ងៃទី ១៧ ខែមីនា ២០១៩។ ក្រុមកំពូលចំនួន ៦៤ ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងរាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019៕

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH 
#TSFF2019
សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]