ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនសាមសុង ប្រារព្ធនូវព្រឹត្តិការណ៍ 4XFUN នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីអ្នកសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក ដើម្បីសម្ពោធកំពូលស្មាតហ្វូនកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដំបូងបំផុតក្នុងពិភពលោកគឺ Galaxy A9 ដែលមានការរចនារូបរាងឡូយកប់ទាន់សម័យស្លីម បច្ចេកវិទ្យាទំនើប និងលក្ខណៈពិសេសជាច្រើនទៀត មិនចាញ់ស្មាតហ្វូនថ្នាក់ប្រណិតត្រកូល Galaxy S-Series និង Galaxy Note-Series នោះទេ។

ចង់ធ្វើជាម្ចាស់របស់កំពូលស្មាតហ្វូននេះដែរទេ? អ៊ីចឹងកុំបង្អង់ទៀតអី ឥឡូវនេះ កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy A9 នេះមានវត្តមានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយតម្លៃវិញ គឺល្អបំផុតត្រឹមតែ $559 តែប៉ុណ្ណោះ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Galaxy A9 នៅលើទីផ្សារអន្តរជាតិប៉ែកខាងអ៊ឺរ៉ុប គឺដល់ទៅ 599 អ៊ឺរ៉ូ (ប្រហែលជា $682) ឯណោះ។

Galaxy A9

Galaxy A9 មានភាពទាក់ទាញខ្លាំងជាមួយនឹងការរចនាកាមេរ៉ា ៤ គ្រាប់សម្រាប់ថតរូបភាពដ៏ល្អឥតខ្ចោះ ស្រស់ស្អាត ហើយសូម្បីតែការប្រើប្រាស់ពណ៌ខាងក្រោយរបស់វាក៏ជាពណ៌ Gradients ដ៏ទាក់ទាញថែមទៀតដូចជា ពណ៌ផ្កាឈូក ពណ៌ខៀវ និងពណ៌ខ្មៅ ដែលសុទ្ធសឹងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក និងទីផ្សារក្នុងប្រទេសកម្ពុជា។ Galaxy A9 មានភាពទាក់ទាញខ្លាំងដោយសារតែវាមានរូបរាងស្លីម ការរចនាឡូយកប់ អេក្រង់ធំ 6.3 អ៊ីញ Full HD+ Super AMOLED ច្បាស់ត្រជាក់ភ្នែកងាយស្រួលក្នុងការទស្សនា ប្រព័ន្ធសម្លេង Dolby Atmos Surround Sound ស្តាប់ទៅពិតជាពិរោះរណ្តំចិត្តដូចជាក្នុងរោងកុន ហើយបើអ្នកបានកាន់ស្មាតហ្វូននេះនៅក្នុងដៃ ហើយអ្នកពិតជាមានអារម្មណ៍កក់ក្តៅចង់ប្រើប្រាស់បំផុត។

សូមប្រញាប់រួសរាន់ឡើង! មកទទួលយកកំពូលស្មាតហ្វូន Galaxy A9 កាមេរ៉ា ៤ គ្រាប់ដំបូងបំផុតរបស់ពិភពលោកនេះភ្លាមទៅ ជាមួយតម្លៃពិសេសត្រឹមតែ $559 ប៉ុណ្ណោះ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង និងដេប៉ូចែកចាយណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232។

Galaxy A9

ខាងក្រោមនេះគឺជាលក្ខណៈពិសេសទាំង ៥ នេះរបស់កំពូលស្មាតហ្វូន Galaxy A9 គឺជាចំណុចលេចធ្លោដែលអតិថិជនគួរតែដឹង!

១. កាមេរ៉ា ៤ គ្រាប់ល្អបំផុត និងដំបូងបំផុតនៅក្នុងពិភពលោក៖ Galaxy A9 នេះបំពាក់នូវកាមេរ៉ា ៤ គ្រាប់ដែលកាមេរ៉ាទីមួយជាប្រភេទ Ultra Wide Camera ទំហំ 8MP (F2.4) សម្រាប់ចាប់ប្លង់រូបភាពទូលាយបានកាន់តែធំដល់ទៅកម្រិត 120 ដឺក្រេ កាមេរ៉ាទី ២ ជាប្រភេទ Telephoto Camera ទំហំ 10MP (F2.4, 2x Optical Zoom) សម្រាប់ពង្រីករូបភាពបានឆ្ងាយទ្វេរដងនៅតែច្បាស់ស្រស់ស្អាត ហើយកាមេរ៉ាទី ៣ ជាប្រភេទ Main Camera ទំហំ 24MP (F1.7) អាចធ្វើការថតរូបភាពច្បាស់មិនថាយប់ថ្ងៃ ឬកន្លែងដែលមានស្ថានភាពពន្លឺតិចនោះទេ។ 

ចំណែកកាមេរ៉ាទី ៤ ជាប្រភេទ Depth Camera ទំហំ 5MP (F2.2) ភ្ជាប់ជាមួយនឹងមុខងារ Live Focus ដែលអាចថតរូបភាពផ្ទៃខាងក្រោយព្រិលដាច់ស្រស់ស្អាតបំផុត។ កាមេរ៉ា Selfie ខាងមុខទំហំ 24MP ដែលបំពាក់នូវបច្ចេកវិទ្យាថ្មីៗដូចជា Scene Optimizer ដែលអាចចាប់សម្គាល់វត្ថុអ្វីមួយនៅក្នុងរូបភាពរបស់អ្នក រួមទាំងបច្ចេកវិទ្យា Flaw Detection ដែលអាចធ្វើការដឹងថាអ្នកណាម្នាក់ព្រិចបិទភ្នែក ឬរូបភាពព្រិល ដូច្នេះអ្នកអាចធ្វើការថតរូបភាពជាថ្មីបានយ៉ាងងាយ។ ពិសេសជាងនេះទៀតនោះ វាក៏មានការបន្ថែមនូវ Stickers Stamps Filters និង AR Emoji ជាច្រើនទៀតដើម្បីផ្តល់នូវរូបភាពល្អឥតខ្ចោះ។

Galaxy A9

២. ការរចនារូបរាងយ៉ាងប្រណិតទាក់ទាញខ្លាំងបំផុត អេក្រង់ធំងាយស្រួលក្នុងការទស្សនា និងការកម្សាន្ត។ Galaxy A9 គឺជាកំពូលស្មាតហ្វូន ដែលផលិតឡើងដើម្បីបង្ហាញអំពីរសនិយមរបស់អ្នក ហើយវាមានពណ៌ទាក់ទាញចិត្តខ្លាំងតែម្តងគឺ ពណ៌ខ្មៅ (Caviar Black) ឬពណ៌ខៀវ (Lemonade Blue) ឬពណ៌ផ្កាឈូក (Bubblegum Pink)។ វាក៏មានមុខងារ Always On Display សម្រាប់បង្ហាញនូវសារ notifications ពេលវេលា កាលបរិច្ឆេទ និងថាមពលថ្មនៅលើអេក្រង់ដោយមិនចាំបាច់ដោះសោនោះទេ។ សម្រាប់ការប្រើប្រាស់មុខងារ Multitasking នោះ វាភ្ជាប់ជាមួយនឹងកម្មវិធី App Pair ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីពីរនៅក្នុងពេលតែមួយ។

៣. កម្លាំងម៉ាស៊ីនខ្លាំងដំណើរការលឿន ធ្វើការងារបានច្រើន៖ បន្ទះឈីប Qualcomm Snapdragon 660 Octa-Core Processor និងរ៉េមទំហំ 6GB ដែលធ្វើឱ្យល្បឿនរបស់ម៉ាស៊ីនស្មាតហ្វូននេះគឺលឿនក្នុងការប្រើប្រាស់ Livestreaming ឬ Multitasking ។ Galaxy A9 មានម៉េមូរីទំហំ 128GB ធំគ្រប់គ្រាន់ក្នុងការរក្សាទុករូបភាព វីដេអូ តន្រ្តី ខ្សែភាពយន្ត និងឯកសារសំខាន់ៗជាច្រើនទៀតតាមតម្រូវការ។ អ្នកអាចបន្ថែម microSD Card ទំហំ 512GB ថែមទៀត។ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Android 8.0 (Oreo) ដែលមានការនាំមុខងារថ្មីៗ និងកម្មវិធីឆ្លាតវៃជាច្រើនទៀត។

៤. ថាមពលថ្មខ្លាំងប្រើប្រាស់បានពេញមួយថ្ងៃ បញ្ចូលថ្មឆាប់ពេញ៖ Galaxy A9 មានថាមពលថ្មខ្លាំងទំហំ 3800mAh អាចប្រើប្រាស់បានពេញមួយថ្ងៃដូចជាការទស្សនាវីដេអូ ការជជែកកម្សាន្ត និងការលេងហ្គេមជាដើម។ រន្ធដោតបញ្ចូលថ្ម Type-C ទ្រទ្រង់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging ថែមទៀត។

៥. ប្រព័ន្ធសម្លេង Dolby Atmos Surround Sound និងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត៖ ប្រព័ន្ធសម្លេង Dolby Atmos Surround Sound ផ្តល់បទពិសោធន៍ថ្មីនៃការស្តាប់សំលេង 360 ដឺក្រេពិរោះរណ្តំចិត្តតែម្តង។ ប្រព័ន្ធសុវត្ថិភាពរួមមានបច្ចេកវិទ្យាស្កេនមុខ (Face Recognition) ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint), Pattern, ការប្រើប្រាស់លេខសម្ងាត់ ឬ PIN ជាដើម។ វាក៏ភ្ជាប់ជាមួយនឹងកម្មវិធី Samsung Knox និង Secure Folder ងាយស្រួលក្នុងការរក្សាទុកនូវឯកសារសម្ងាត់របស់អ្នកកុំឱ្យអ្នកដទៃអាចបើកចូលមើលបានថែមទៀត។ Galaxy A9 នេះក៏ភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Bixby ដែលអ្នកអាចបញ្ជាស្មាតហ្វូននេះធ្វើរឿងជាច្រើនសម្រាប់អ្នក។ អ្នកគ្រាន់តែចុចសង្កត់នៅលើប៊ូតុង Bixby នេះ ឬនិយាយថា “Hi Bixby” ដើម្បីចាប់ផ្តើមការបញ្ជារបស់អ្នក៕ 

Galaxy A9
Galaxy A9

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]