ភ្នំពេញ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ទាំងអស់អាចជាវកម្មវិធីរបស់ Apple ក៏ដូចជាជាវកម្មវិធី និងផលិតផលឌីជីថលនានា តាមរយៈការប្រើប្រាស់ទឹកប្រាក់នៃគណនីគោល (Main Balance) ដែលមានក្នុងទូរស័ព្ទដៃរបស់ខ្លួនបានដោយងាយស្រួលបំផុត។ ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេមួយនេះ បានពង្រីកវិសាលភាពសេវាកម្ម SmartPay ខ្លួនទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់របស់ Apple រួមមានដូចជា៖ App Store Apple Music និង iTunes ដែលនេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីការដាក់ឲ្យដំណើរការសេវាកម្ម SmartPay នេះជាមួយនឹង Google Play Store នាដើមឆ្នាំ ២០១៨ កន្លងទៅនេះ។

ជាមួយទៅនឹងការផ្សាភ្ជាប់រចនាសម្ព័ន្ធរបស់ Apple នឹងសេវាកម្ម SmartPay ឥឡូវនេះអតិថិជនរបស់ក្រុមហ៊ុន Smart ទាំងអស់ ដែលប្រើប្រាស់ទូរស័ព្ទដៃប្រតិបត្តិការជាមួយនឹងកម្មវិធី iOS កាន់តែមានភាពងាយស្រួលបំផុត ដោយពួកគាត់អាចជាវកម្មវិធីឌិជីថលនានាជាច្រើនរួមមាន៖ apps ខ្សែភាពយន្ត ហ្គេមកម្សាន្ត សៀវភៅបែបអេឡិចត្រូណិក ព្រមទាំងកម្មវិធីក្នុង App Store ជាច្រើនទៀតដូចជា Apple Music iCloud និង iTunes ជាដើម។ល។ 

ដោយប្រើប្រាស់ទឹកប្រាក់ពីគណនីគោល (Main Balance) ដែលមានក្នុងទូរស័ព្ទដៃរបស់ខ្លួន។ ដូច្នេះពីពេលនេះតទៅអតិថិជនរបស់ក្រុមហ៊ុន Smart អាចរីករាយ និងទទួលបានអត្ថប្រយោជន៍នានាជាច្រើនពី App Store Apple Music និង iTunes បានដោយមិនចាំបាច់មានគណនីធនាគារ ឬកាតឥណទានពីធនាគារទៀតឡើយ។

លោក Stjepan Udovicic អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បាននិយាយថា៖ 

«មុននឹងឆ្លងទៅកាន់ឆ្នាំថ្មីខាងមុខនេះ យើងខ្ញុំមានមោទនភាព និងរីករាយយ៉ាងក្រៃលែង ដោយបានបិទបញ្ចប់ទំព័រឆ្នាំចាស់ជាមួយទៅនឹងការដាក់ឲ្យដំណើរការកម្មវិធីថ្មីនេះ ព្រមទាំងសេវាកម្មជាច្រើនផ្សេងទៀតរួមមាន៖ សេវាកម្ម eSIM និង VoWi-Fi ដែលទើបតែដាក់ឲ្យដំណើរការនាពេលថ្មីកន្លងទៅនេះប្រកបដោយជោគជ័យ។ ជាមួយសេវាកម្ម SmartPay អតិថិជនរបស់ក្រុមហ៊ុន Smart ទាំងអស់អាចរីករាយជាមួយនឹងបទពិសោធន៍នៃកម្មវិធីឌីជីថលរបស់ Apple យ៉ាងសមញ្ញ មានតម្លារភាព សុវត្ថិភាព និងកាន់តែងាយស្រួលបំផុត។ ពីថ្ងៃនេះតទៅអតិថិជនរបស់ Smart ទាំងអស់អាចជាវផលិតផល និងសេវាកម្មឌីជីថលពី Apple និង Google បានដោយមិនចាំបាច់មានគណនីធនាគារ ឬកាតឥណទានពីធនាគារទៀតឡើយ ដែលនេះគឺជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរឡើង។ សេវាកម្ម SmartPay នេះមិនមានតម្រូវឲ្យបង់ប្រាក់ចំពោះការភ្ជាប់សេវានោះឡើយ។ រាល់ការជាវទាំងអស់ គឺត្រូវបានធ្វើឡើងដោយបូកបន្ថែមត្រឹមតែ ១០% (ដប់ភាគរយ) នៃតម្លៃសេវាប៉ុណ្ណោះ»។
Smart Pay

លោក Stjepan Udovicic ក៏បានបន្ថែមទៀតថា៖

«យើងខ្ញុំ បានដាក់ចេញនូវឆន្ទះដ៏ច្បាស់ថា នឹងនាំមកនូវសេវាកម្មទំនើបៗ ប្រកបដោយភាពឆ្នៃប្រឌិត សាមញ្ញ និងពោពេញទៅដោយបទពិសោធន៍បែបឌីជីថល ជូនអតិថិជន Smart ទាំងអស់។ សេវាកម្មដូចជា SmartPay នេះ គឺជាសេវាកម្មទូទាត់តែមួយគត់របស់ក្រុមហ៊ុន Smart ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំបានតាំងចិត្តខ្ពស់បំផុតក្នុងនាមជាអ្នកនាំមុខគេ និងនៅតែបន្តរក្សាខ្លួនជាអ្នកដំបូងបង្អស់ក្នុងការនាំមកនូវរាល់ផលិតផល និងសេវាកម្មលំដាប់ពិភពលោក ដែលនេះគឺជាការឆ្លុះបញ្ចាំង និងស្របទៅតាមទស្សនៈវិស័យរបស់យើងខ្ញុំដែលបានកំណត់រួច ពោលគឺជា “ប្រតិបត្តិករជើងឯកបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២០»។
App Store

ដើម្បីប្រើប្រាស់សេវាកម្ម SmartPay ក្នុងការទូទាត់ជាមួយ App Store បាន អតិថិជនរបស់ Smart ទាំងអស់ត្រូវចុះឈ្មោះជាមុន ដោយគ្រាន់តែអនុវត្តន៍តាមជំហានដ៏ងាយស្រួលដូចរៀបរាប់ខាងក្រោម៖
១. ចូលកម្មវិធីតាមរយៈ Touch ID, Face ID ឬ Apple ID ជាមួយលេខកូដសម្ងាត់
២. ជ្រើសរើសយកព័ត៌មានសម្រាប់ការទូទាត់
៣. ជ្រើសរើសយក “លេខទូរស័ព្ទ” ហើយជ្រើសរើសយក “Account”
៤. បំពេញព័ត៌មានអំពីសិទ្ធិអនុញ្ញាតនៃគណនី (Account authorization)

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh

Smart ជីវិតរស់រវើក!

Apple Music
iTunes Movies

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]