ភ្នំពេញ៖​ រីករាយក្នុងឱកាសចូលឆ្នាំសកលពេលនេះ vivo ចាប់ដាក់លក់ម៉ូដែលថ្មី Y91i នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ នេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ $១៥៩ អមមកជាមួយនឹងការធានាត្រឹមត្រូវ ពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបានកញ្ចប់កាដូ ដបទឹកហើយនឹង LED Watch ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃផងដែរ រាល់ពេលដែលអ្នកជាវ vivo Y91i នេះ។

Y91i របស់ vivo

ក្រៅពីរូបរាងស្រស់ស្អាត បែបរំលេចពណ៌ចាំងផ្លាតទាក់ទាញពេលត្រូវនឹងពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y91i ក៏មានលក្ខណៈពិសេសមួយចំនួនផងដែរដូចជា ៖

- បច្ចេកវិទ្យាដោះសោដោយស្កេនទម្រង់មុខ(Face Acess)
- មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)
-អេក្រង់លាតធំ (ទំហំ 6.22" HD+ 1520*720)
- ថាមពលថ្មទំហំធំ 4030mAh
- បច្ចេកវិទ្យា AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
- កាមេរ៉ាមុខ 8MP (f/1.8) / កាមេរ៉ាក្រោយ13MP (f/2.2)+2MP (f/2.4) Android 8.1/Funtouch OS_4.5 MTk6762R @2.0GHz RAM 2GB + ROM 16GB

មានពីរពណ៌គឺ Starry Black និង Ocean Blue ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ទៅលើស្មាតហ្វូនរបស់ vivo Y91i មួយនេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាង ឬស្តង់របស់ vivo ឬហាងលក់ទូរស័ព្ទ ដែលជិតលោកអ្នកបំផុត សម្រាប់ទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមផងដែរ៕

Y91i របស់ vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]