ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏កក្រើក នៃកម្មវិធីឆ្លងឆ្នាំសកលដ៏ធំ អមនឹងការប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018 ដែលធ្វើឡើងនៅបរិវេណពហុកីឡដ្ឋាន មរតកតេជោ ទល់មុខវិមានអនុស្សាវរីយ៍ ឈ្នះឈ្នះ បានញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែកក្រើក និងសប្បាយរីករាយទ្វេរដង។

អ្វីដែលកាន់តែពិសេសនោះ មុននឹងការប្រគំតន្ត្រីខ្នាតយក្សចាប់ផ្តើម ក៏មានការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍បាញ់មហាកាំជ្រួចយក្សដ៏ធំ និងអស្ចារ្យជាងគេផងដែរ តាមរយៈកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ដោយមានវត្តមានតារាល្បីៗប្រចាំផលិតកម្មហង្សមាសចូលរួមអបអរទៀតផង។

ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018
ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018

ទន្ទឹមនឹងការសម្តែងក្តីរំភើបចំពោះព្រឹត្តិការណ៍ដ៏កក្រើក និងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រខ្មែរមួយនេះ តារាល្បីៗ មានទាំងអ្នកនាង សុគន្ធនិសា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ឈិន ម៉ានិច្ច និងលោកឃី សុឃុន ក៏បាននិយាយពីបំណងប្រាថ្នារបស់ខ្លួនសម្រាប់ឱកាសឆ្នាំថ្មីខាងមុខនេះដែរ ដោយសុំឱ្យឱកាសឆ្នាំថ្មី រាល់កិច្ចការងារនៅឆ្នាំបន្ទាប់ជួបតែភាពជោគជ័យ ថែមទាំងជូនពរឱ្យប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាពផងដែរ។ 

ដោយឡែក ចំពោះបំណងប្រាថ្នារបស់តារា២ដួង គឺអ្នកនាង សុគន្ធ និសា និងកញ្ញា ឈិន ម៉ានិច្ច បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលមែនទែន ដោយអ្នកនាង សុគន្ធ និសា បានប្រាថ្នាចង់មានកូនឆាប់ៗដែលជាកូនភ្លោះប្រុសស្រីទៀតផង ដែលធ្វើឱ្យគ្រប់គ្នាយល់ថាអ្នកនាងអាចនឹងមានដំណឹងល្អឆាប់ៗ ។ ចំណែកឯកញ្ញា ឈិន ម៉ានិច្ច ក៏មានប្រាថ្នាឱ្យមានភាពជោគជ័យក្នុងអាជីព និងចង់បានផ្ទះមួយផ្ទាល់ខ្លួននាពេលឆាប់ៗខាងមុនផងដែរ។

គ្រាន់តែបានដឹងពីបំណងប្រាថ្នារបស់តារាក្នុងដួងចិត្តទាំងអស់គ្នា មានអ្នកគាំទ្រជាច្រើនសម្តែងក្តីត្រេកអរ និងជូនពរឱ្យសេចក្តីប្រាថ្នាលើឆាកដ៏ធំ រួមទាំងទិដ្ឋភាពបាញ់កាំជ្រួចដ៏អស្ចារ្យ បានសម្រេចក្លាយជាការពិតផងដែរ។

ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018
ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018

គួរឱ្យដឹងផងដែរថា បន្ទាប់ពីការបញ្ចប់ការបាញ់មហាកាំជ្រួចដ៏អស្ចារ្យមួយនេះ ការប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018 ក៏បានចាប់ផ្តើម ដោយមានវត្តមានតារាល្បីៗ៣ផលិតកម្មធំៗ មកច្រៀងរាំកម្សាន្តធ្វើឱ្យបរិយាកាសរឹតតែពិសេសទៅទៀត ។

បន្ថែមពីនេះ និងរឹតតែពិសេស លោកអ្នកក៏អាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ ការលេងល្បែងកម្សាន្តប្លែកៗ និងជួបជាមួយនឹងឌីជេវ័យក្មេងស្រស់ស្អាត។ ហើយអ្វីដែលអស្ចារ្យលើសពីនេះ លោកអ្នកក៏អាចរីករាយក្រេបរសជាតិស្រាបៀរ ហ្គេនស៍បឺគ ថ្មីៗស្រស់ៗ ដ៏ឆ្ងាញ់ពិសា ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតផងដែរ៕ 

ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018
ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018
ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018
ប្រគំតន្ត្រីខ្នាតយក្ស GANZBERG Uber Countdown Festival Concert 2018

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា