អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា គ្រូបង្រៀនគួរតែ បញ្ឈប់ការដាក់ពិន្ទុប្រលងឬ កិច្ចការរបស់សិស្ស ដោយប្រើប៊ិចពណ៌ក្រហមទៀត ព្រោះប្រើប្រាស់ ប៊ិចក្រហម អាចបណ្តាលអោយ សិស្សានុសិស្សអន់ចិត្ត ឬ បាក់ទឹកចិត្តបាន។

លោក  Richard Dukes និង Heather Albanesi ជាសង្គមវិទូ មកពីសកល វិទ្យាល័យ Colorado  បាននិយាយថា ការដាក់ពិន្ទុដោយប្រើប៊ិចក្រហម អាចធ្វើអោយសិស្សានុសិស្សអន់ចិត្ត លើសពីនេះថែមទាំង ធ្វើអោយទំនាក់ទំនងរវាង គ្រូនិងសិស្ស ចុះថយជាងមុន ម្យ៉ាងវិញទៀត វាអាចបណ្តាលអោយ ការសិក្សា របស់សិស្ស ចុះអន់ថយជាងមុនផងដែរ។

យោងតាមការសិក្សានេះ បានបញ្ជាក់ទៀតថា ពណ៌ក្រហម បង្ហាញពី ការព្រមាន ការហាមឃាត់ ការដាស់តឿន ការខ្មាស់អៀន ឬ ការធ្វើខុសជាដើម ដូចនេះ សិស្សានុសិស្ស នឹងគិតថា ពួកគេកំពុងទទួល ការគំរាមកំហែងយ៉ាងខ្លាំង នៅពេល ក្រដាសកិច្ចការរបស់ពួកគេ គ្រប់ដណ្តប់ដោយប៊ិចពណ៌ក្រហម។

កាលពីឆ្នាំ ២០០៨ នៅសហរដ្ឋអាមេរិក មានសាលារៀនជាង ១០០កន្លែង បានហាមមិនអោយគ្រូបង្រៀន ប្រើប៊ិចក្រហម ដើម្បីកែកិច្ចការនោះទេ ព្រោះ ពួកគេគិតថា វាហាក់ដូចជាកំពុងគំរាមកំហែង បំភ័យ សិស្ស និងធ្វើអោយសិស្សអន់ចិត្តជាដើម។

ប៉ុន្តែសម្រាប់លោក Chris McGovern រដ្ឋមន្ត្រីរដ្ឋអប់រំ បាននិយាយថា តាមបទពិសោធន៏បង្រៀន អស់រយៈពេល ៣៥ឆ្នាំ របស់គាត់ សិស្សានុសិស្ស ចូលចិត្តអោយគ្រូ របស់ពួកគេ ប្រើប៊ិចក្រហម ពីព្រោះពួកគេ ងាយអាននូវ អ្វីដែលគ្រូចង់បង្ហាញប្រាប់ ក៏ដូចជា អ្វីដែលពួកគេបាននធ្វើខុស។ គាត់និយាយបន្តថា ការស្រាវជ្រាវរបស់លោក  Richard Dukes និង Heather Albanesi  ជាគំនិតឆ្កូតៗ ដែលណែនាំ អោយដើរទៅកាន់ផ្លូវខុសប៉ុណ្ណោះ។

ចុះប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាចំពោះការប្រើប្រាស់ប៊ិចពណ៌ក្រហម?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]