កូរ៉េខាងត្បូង ៖ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ត្រូវជាថ្ងៃកំណើតរបស់ V។ នៅថ្ងៃពិសេសនេះផងដែរ Jimin សមាជិកដែលគេស្គាល់ថាពូកែរាំបំផុតប្រចាំក្រុម BTS បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមួយបទមានចំណងជើងថា «Promise» ធ្វើឲ្យអ្នកគាំទ្រពាសពេញពិភពលោកមានភាពរំភើបរីករាយជាខ្លាំង។

នេះជាបំណងប្រាថ្នារបស់លោកជាយូរមកហើយ ពោលគឺលោកចង់បង្កើតបទចម្រៀងមួយដោយខ្លួនឯង ជាបទចម្រៀងដែលសរសេរពីពាក្យពេចន៍លើកទឹកចិត្តខ្លួនឯង និងអ្នកគាំទ្រ ហើយជាបទចម្រៀងដែលអាចធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាមានថាមពលបន្ទាប់ពីស្ដាប់រួច។ Jimin ក៏អាចធ្វើបានសម្រេច ព្រោះខណៈពេលនេះមានអ្នកគាំទ្រជាច្រើន កំពុងបើកចម្រៀងមួយបទនេះស្ដាប់ ហើយពោលសរសើរ Jimin មិនដាច់ពីមាត់។

Jimin បានអរគុណទៅកាន់ V ដែលជាអ្នកថតរូបភាពសម្រាប់ដាក់ឱ្យបទចម្រៀង  ព្រមទាំងក្រុមការងារទាំងអស់ ដែលបានចូលរួមជួយបង្កើតវាឡើងមក ធ្វើឲ្យក្ដីស្រមៃរបស់លោកក្លាយជាការពិត៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព BTS
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]