ឥណ្ឌា៖ តារាសម្តែងស្រី Priyanka Chopra និងតារាចម្រៀងវ័យក្មេងលោក Nick Jonas គឺជាកំពូលតារាប្រុសស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ហើយកាលពីដើមខែធ្នូ កន្លងទៅនេះ អ្នកទាំងពីរក៏បានរៀបមង្គលការជាមួយគ្នា ដោយមានការរៀបចំកម្មវិធីយ៉ាងអធិកអធមតាមបែបប្រពៃណីឥណ្ឌា និងតាមបែបអឺរ៉ុប ក្នុងរយៈពេលដល់ទៅ ៥ ថ្ងៃពេញឯណោះ ផ្អើលអស់តារាៗនៅក្នុងសង្គមសិល្បៈនាំគ្នាទៅចូលរួមយ៉ាងច្រើនកុះករផងដែរ។

ថ្ងៃរៀបការរបស់ Jonas និង Priyanka

ថ្វីត្បិតតែជាគូស្វាមីភរិយាថ្មី ដែលមានគម្លាតអាយុខុសពីគ្នាឆ្ងាយដាច់ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សេចក្តីស្នេហា ដែលពួកគេមានឱ្យគ្នាទៅវិញទៅមក គឺពិតជាធំធេងណាស់ ដោយក្រោយពេលរៀបមង្គលការតាមប្រពៃណីរួចមក គេឃើញអ្នកទាំងពីរតែងតែបានបង្ហោះនូវរូបភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនស្តាក្រាម មិនថាថ្ងៃសម្រាកលំហែកាយនៅផ្ទះ ពេលទៅដើរលេង ឬពេលចេញទៅតាមកម្មវិធីសង្គមនានានោះទេ ធ្វើឱ្យអ្នកគាំទ្រចង់លើសជាតិស្ករតាម។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះលោក Nick Jonas មានអាយុ ២៦ ឆ្នាំ ហើយអ្នកនាង Priyanka Chopra មានអាយុ ៣៦ ឆ្នាំទៅហើយ ប៉ុន្តែគេឃើញថា ស្នេហារបស់អ្នកទាំងពីរនាក់ ពិតជាមានភាពផ្អែមល្ហែមជាមួយគ្នាដូចទឹកឃ្មុំ ហើយធ្វើឱ្យអ្នកដែលនៅលីវចង់បានជីវិតប្តីប្រពន្ធល្អូកល្អឺនដូចជាអ្នកទាំងពីរដែរ។ 

ជាពិសេសនោះ គឺពួកគេតែងតែថើបថ្ពាល់គ្នាបង្ហាញពីក្តីស្រលាញ់ ការថ្នាក់ថ្នមឱ្យគ្នា ដែលនេះគឺក្តីសុខតិចៗរបស់គូស្វាមីភរិយា ដែលទើបតែរៀបការរួចថ្មីៗនេះ៕

តោះមកទស្សនារូបភាពស្វីតៗ ពោរពេញទៅដោយក្តីសុខរបស់កំពូលតារាប្រុសស្រីទាំងពីរនាក់ដូចខាងក្រោម៖ 

ថ្ងៃរៀបការរបស់ Jonas និង Priyanka
ថ្ងៃរៀបការរបស់ Jonas និង Priyanka
Jonas និង Priyanka ្ក្រោយពេលរៀបការ
Jonas និង Priyanka ្ក្រោយពេលរៀបការ
Jonas និង Priyanka ្ក្រោយពេលរៀបការ
Jonas និង Priyanka ្ក្រោយពេលរៀបការ
រូបភាពផ្អែមល្ហែមរបស់ Jonas និង Priyanka ្
រូបភាពផ្អែមល្ហែមរបស់ Jonas និង Priyanka ្
រូបភាពផ្អែមល្ហែមរបស់ Jonas និង Priyanka ្
រូបភាពផ្អែមល្ហែមរបស់ Jonas និង Priyanka ្

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]