កូរ៉េខាងត្បូង៖ កាលពីរាត្រីថ្ងៃសុក្រម្សិលមិញនេះ ស្ថានីយទូរទស្សន៍ KBS បានប្រារព្ធធ្វើនូវព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំប្រចាំឆ្នាំ «KBS Song Festival ២០១៨» ដែលមានការចូលរួមសម្តែង ពីសំណាក់តារា Kpop ល្បីៗប្រចាំប្រទេសកូរ៉េជាច្រើនក្រុម និងថែមទាំងមានការសម្តែងនូវ Show ពិសេសជាច្រើនផ្សេងទៀតផងដែរ។

ជាក់ស្តែង នៅក្នុងវគ្គសម្តែងពិសេសមួយ ដែលមានការចូលរួមសម្តែង ពីបណ្តាសមាជិកក្រុមចម្រៀងនារីជាច្រើននាក់ ដោយពួកគេបានលើកយកនូវបទចម្រៀង «Hush» របស់តារាចម្រៀង kpop រៀមច្បង Miss A មកសម្តែងនៅលើឆាកកាលពីយប់មិញនេះ។

ដោយតារាស្រីរួមសម្តែងមានដូចជា តារាស្រី JOY តារាស្រី Mijoo តារាស្រី Sowon តារាស្រី Jiho តារាស្រី Tzuyu តារាស្រី Yeonwoo

ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺសម្រស់របស់តារាចម្រៀងស្រី Joy ដែលត្រូវបានមហាជនគ្រប់គ្នា យកមុខមាត់និងរូបថតពេលសម្តែងរបស់នាង យកទៅប្រៀបធៀប ទៅនឹងតារាស្រីកំពូលសម្រស់កញ្ញា Suzy ថែមទៀតផង។

ជាការពិតណាស់ ដោយតាមរយៈរូបថតខាងក្រោមនេះ បានឲ្យឃើញថា សម្រស់របស់សិល្បៈការីនី រលកមុខនិងក្រោយទាំងពីរដួងនេះ គឺពិតជាមានភាពស្រស់ស្អាតមិនចាញ់គ្នាឡើយ ហើយអ្វីដែលជាពិសេសនោះ គឺអ្នកទាំងពីរថែមទាំងមានមុខមាត់ប្រហាក់ប្រហែលនឹងគ្នាថែមទៀតផង៕     

Suzy
Joy សម្តែងយប់មិញ
Suzy
Joy សម្តែងយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]