ភ្នំពេញ៖ ជឿថាមានទស្សនិកជនជាច្រើន ដែលតែងតែតាមដានពីរឿងរ៉ាវផ្សេងៗ របស់តារាៗប្រុស-ស្រី នៅក្នុងសង្គមសិល្បៈ មិនថាតែជាតារាសម្ដែង ឬតារាចម្រៀងនោះទេ ពោលគឺ តាមដានសឹងតែមិនឲ្យរំលងពីក្រសែភ្នែកតែម្តង។ 

ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៨ ចង់ផុតចូល ២០១៩ នេះ គេសង្កេតឃើញថា មានរឿងភ្ញាក់ផ្អើលជាច្រើន ពីតារាប្រុសស្រីក្នុងសង្គមសិល្បៈ ទាំងរឿងជីវិតឯកជន ឬជីវភាពប្រចាំថ្ងៃ មុខជំនួញ និងរឿងគូជីវិតរបស់ពូកគេជាដើម។

អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺរឿងរៀបមង្គលការតែម្តង ព្រោះជាក់ស្តែង ក្នុងឆ្នាំ២០១៨នេះ គេឃើញមានតារាប្រុសស្រីជាច្រើន បានចូលរោងការជាបណ្តើរៗផងដែរ។

បើទោះបីជាយ៉ាងណាក្តី ក្នុងនោះដែរ ក៏មានតារាប្រុសស្រីមួយចំនួនទៀត បាននឹងបង្ហើបតម្រុយខ្លះៗ ថាពួកគេក៏នឹងកំពុងតែត្រៀមចូលរោងជ័យដូចគ្នា នៅក្នុងឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់ភាពនៅលាវផងដែរ។  

ថ្ងៃនេះ យើងនឹងបើកបង្ហាញមុខគូស្នេហ៍របស់តារាមួយចំនួន ដែលបានប្រកាសថាខ្លួន នឹងចូលរោងជ័យនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។

ដូច្នេះចង់ដឹងថា ជាតារាណាខ្លះនោះ មកតាមដានដូចខាងក្រោមនេះទាំងអស់គ្នា៖

១) កញ្ញា ឱក សុគន្ធកញ្ញា ៖ បើតាមការសាកសួរ កញ្ញា រវាងក្រុមការងារខ្មែរឡូត បានឲ្យដឹងថា តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ គ្រោងនឹងចូលរោងជ័យ នាឆ្នាំក្រោយនេះហើយ ។

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

២) លោក នី រតនា ៖ ទន្ទឹមនឹងការចាប់ដៃគ្នា ឈ្មោះជាគូដណ្តឹងក៏បានច្រើនខែមកហើយនោះ កាលពីថ្មីៗនេះ ស្រាប់តែលេចនូវធៀបការរបស់តារាប្រុសរូបនេះ នៅលើបណ្តាញសង្គម ដែលក្នុងនោះក៏បានបង្ហាញនូវថ្ងៃពិតប្រាកដ ក្នុងពិធីសិរីមង្គលរបស់លោក និងអនាគតភរិយា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ។

លោក នី រតនា
លោក នី រតនា

៣) លោក ប៉ែន ចំរ៉ុង ៖ ទន្ទឹមគ្នានេះដែរ ក៏បានលេចឮដំណឹងថា លោក ប៉ែន ចំរ៉ុង ក៏នឹងត្រៀមចូលរោងជ័យជាមួយគូស្នេហ៍ថ្មី នៅឆ្នាំ២០១៩ នេះផងដែរ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីទស្សនិកជនជាខ្លាំង ។

លោក ប៉ែន ចំរ៉ុង
លោក ប៉ែន ចំរ៉ុង

៤) លោក ខេង រតនៈ ហៅ នាយ ព្រែក ៖ បើតាមការសាកសួរលោក រវាងនឹងក្រុមការងារខ្មែរឡូត នាយ ព្រែក ថាខ្លួនក៏នឹងត្រៀមរៀបចំចូលរោងជ័យនៅក្នុងឆ្នាំ ២០១៩ ផងដែរ៕  

នាយ ព្រែក
នាយ ព្រែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក