ចិន៖ កាលពីថ្មីៗកន្លងទៅនេះ មានការប្រកួតរបាំបង្គោលដែកមួយ ដែលធ្វើឡើងក្រោមសីតុណ្ហភាពដ៏ត្រជាក់បំផុត កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

រូបភាពក្នុងការប្រកួត

ព្រឹតិ្តការណ៍ដ៏អស្ចារ្យនេះត្រូវបានប្រារព្ធឡើងនៅទីក្រុង Mohe ខេត្តហីឡុងជាំង ភាគឦសានរបស់ប្រទេសចិន កាលពីសប្តាហ៍មុននេះ។

អ្នកចូលរួមក្នុងការប្រកួតនេះ តម្រូវឱ្យពួកគេរាំលើបង្គោលដែកក្រោមសីតុណ្ហភាព -22° (-២២ អង្សាសេ) ។ សាកស្រមៃមើលគ្រាន់តែយើងបើកម៉ាស៊ីនត្រជាក់លេខ ១៦ យើងត្រជាក់ប៉ុណ្ណា ហើយទឹកក្លាយទៅជាទឹកកកក្នុងសីតុណ្ហភាព ០ អង្សាសេ ចុះទម្រាំតែ -២២ អង្សាសេ មិនដឹងថាត្រជាក់ប៉ុណ្ណាទេ។

គួរឱ្យដឹងផងដែរថា អ្នកចូលរួមប្រកួតទាំងអស់មានចំនួន ២៦ នាក់ ដែលការប្រកួតនេះមានរយៈពេល ៦ថ្ងៃ ហើយបើទោះបីជាអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយ ក៏គ្មានបញ្ហាសម្រាប់ពួកគេដែរ។ ពោលគឺ ពួកគេនៅតែអាចសម្តែងក្បាច់រាំដ៏អស្ចារ្យរបស់ពួកគេជូនទស្សនិកជនទស្សនាកម្សាន្តបានដូចធម្មតាអីចឹង៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]