ភ្នំពេញ៖ អាចនិយាយបានថា មានទស្សនិកជនមិនតិចនោះទេ ដែលកួចចិត្តលួចច្រណែននឹងជីវិតរស់នៅ ដ៏មានសុភមង្គលរបស់តារាប្រុសស្រីវ័យក្មេង អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ក៏ព្រោះតែពេលកន្លងមក អ្នកទាំងពីរតែងតែបង្ហោះបង្ហាញពីរូបភាព ស្រលាញ់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និងក៏ដូចជាដំណើរកម្សាន្តនានា ដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរផងដែរ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅឯព្រលានយន្តហោះអន្តជាតិភ្នំពេញ ក្នុងដំណើរកម្សាន្តក្រៅប្រទេសមួយរបស់ពួកគេ ក្នុងឱកាសឆ្លងឆ្នាំថ្មី ២០១៩ ផងដែរ។

ក្នុងនោះអ្នកនាង បានសរសេរថា៖ «អូនទៅដើរលេងឆ្លងឆ្នាំថ្មីហើយណា សំណាងល្អ ហេង ហេង ឆ្នាំថ្មីទាំងអស់គ្នា អុំ ពូ មីង»

ជាមួយនឹងដំណើរកម្សាន្តឆ្លងឆ្នាំនេះដែរ គេដឹងថា អ្នកនាង គង់ ចាន់ស្រីមុំ ស្វាមី រួមនឹងកូនស្រីជាទីស្រលាញ់ ធ្វើដំណើរទៅលេងនៅឯប្រទេសថៃ។ នេះបើយោងតាមការឆ្លើយឆ្លង Commnet រវាងនាង និងអ្នកគាំទ្រ។ 

ក្នុងនោះផងដែរ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្រជាច្រើន បានចែករំលែក (Share) នូវរូបភាពទាំងនោះ ជាមួយនឹងពាក្យសរសើរគ្រប់ៗគ្នាតែម្ដង ចំពោះសុភមង្គលក្នុងគ្រួសាររបស់អ្នកនាង ដែលពោរពេញដោយភាពកក់ក្តៅនេះផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖ 

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ