ភ្នំពេញ៖ នៅទីបំផុតរឿងរ៉ាវដ៏កក្រើកនៅចុងឆ្នាំ២០១៨ របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ករណីជះស្រាបៀរទៅលើនាងត្រូវបានបញ្ចប់ ដោយបុរសជះស្រាត្រូវសងសំណងទៅកាន់តារាស្រីរូបនេះ ចំនួន១ម៉ឺនដុល្លារ និងធ្វើការសុំទោសនាងជាសាធារណៈ កាលពីម្សិលមិញនេះ។

ចំណែកឯ ថវិកាដែលទទួលបានមកនេះ កញ្ញា ទេព បូព្រឹក្ស នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងតារាជើងចាស់ជាច្រើនរូបដែលកំពុងខ្វះខាត មានជីវភាពលំបាកផងដែរ។ ទង្វើមួយនេះក៏បានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តចំពោះរូបនាងយ៉ាងខ្លាំង ដែលបានគិតគូពីរឿងទាំងនេះ។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះក៏បានចេញមុខ Live វីដេអូនិយាយបញ្ជាក់ច្បាស់ៗ ទាក់ទងនឹងប្រាក់សំណង១ម៉ឺនដុល្លារ គឺនាងបានយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៣ពាន់ដុល្លារ ហើយនៅសល់មួយចំនួន ប្រគល់អោយសមាគមសិល្បៈ និងជូនទៅដល់តារាជើងចាស់ ២រូប ដែលជួបការលំបាកសម្រាកនៅមន្ទីរពេទ្យ គឺលោកពូ សានម៉ៅ និងលោកពូ ក្តឹប នៅក្នុងថ្ងៃនេះផងដែរ។

ទង្វើដ៏ល្អមួយនេះ ក៏បានស្តែងពីទឹកចិត្តដ៏ប្រពៃមួយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត នាងក៏បានធ្វើការអរគុណ និងលើកម្រាមដៃដប់ដល់ប្រជាជនខ្មែរទាំងអស់ ដែលបានជួយលើកទឹកចិត្តដល់នាងឲ្យរកយុតិ្តធម៌បានសម្រេចនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ទេព បូព្រឹក្ស មិ្សលមិញនេះ
ទេព បូព្រឹក្ស មិ្សលមិញនេះ
ទេព បូព្រឹក្ស ធ្វើការLive វីដេអូ
ទេព បូព្រឹក្ស ធ្វើការLive វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស