ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត នៅចាំវីជេ លីតា ដែលជាវីតា ប្រចាំប៉ុស្តិ៍ទូរទស្សន៍មាយធីវី ក្នុងកម្មវិធី កម្សាន្ត និងបែបយុវវ័យ។ ប៉ុន្តែមិនបានប៉ុន្មានរូបនាងក៏បានបញ្ចប់ ងារជាអ្នកសិល្បៈ មកជា មនុស្សស្រីសាមញ្ញម្នាក់ទៅវិញ ទាំងដែលពេលនោះ នាងពិតជាល្បីខ្លាំងបំផុត។

ប៉ុន្តែងាកមកមើល ជីវិតឯកជនរបស់ អតីតវីជេរូបនេះវិញ ពិតជាមិនធម្មតានោះឡើយ ដែលកំពុងតែរស់នៅជាមួយនឹង ជីវិតហាយសួរ និងឡូយឆាយ មិនចាញ់តារាផ្សេងៗនោះទេ ដែលពេលនេះ នាងមានវីឡា ឡានទំនើប និងរបស់របរប្រើប្រាស់ សុទ្ធតែថ្លៃទៅទៀត។ 

ក្នុងនោះដែរ ឲ្យតែពេលទំនេរ នាងតែងតែដើរលំហែកាយជាមួយនឹងកូនៗរបស់នាង តាមទិជិត ទីឆ្ងាយ ឬភាគច្រើន ទៅលេងបរទេសក៏មានដែរ ដោយមិនខ្វល់ពីការចំណាយ។

អ្វីដែលសំខាន់ វីជេ លីតា កាន់តែធ្វើឲ្យចាប់អារម្មណ៍រឿងកូនៗរបស់នាងជាខ្លាំង ដោយពេលទំនេរ នាងតែងយកពេល មើលថែ ប្រឡែងលេងជាមួយពួកគេ យ៉ាងមានក្តីសុខយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]