ភ្នំពេញ៖ នាល្ងាចថ្ងៃនេះដែរ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាទេព បូព្រឹក្ស បានធ្វើសន្និសីទសារព័ត៌មាន ថ្លែងពីការសុំទោសជាសារធាណៈ លើករណីបុរសម្នាក់បានជះស្រាបៀរមកលើនាងកាលពីពេលថ្មីៗនេះ ដើម្បីបញ្ចប់ការរិះគន់ និងមិនពេញចិត្តពីបណ្តាអ្នកគាំទ្រ។

នៅក្នុងទិដ្ឋភាពនេះ ក៏ឃើញមានអ្នកចូលរួមជាច្រើន ដែលក្នុងនោះក៏រួមមានជនដែលបានយកស្រាបៀរមកជះលើនាង អ្នកគ្រប់គ្រងនៅក្នុងហាង និងមានអ្នកសារព័ត៌មានជាច្រើនបានចូលរួមផ្សព្វផ្សាយ ឲ្យបានដឹងពីរឿងមួយនេះ។

ក្រោមបរិយាកាសមួយនេះ បុរសនោះ ក៏បានមកដើម្បីធ្វើការសុំទោសនាងជាសារធាណៈ ដោយសារតែនៅពេលនោះ លោកបានសេពនូវគ្រឿងស្រវឹង ទើបធ្វើឲ្យលោកបានប្រព្រឹត្តអំពើបែបនេះ ចំពោះតារាខែ្មររូបនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានសន្យាថានឹងឈប់ ឬមិនមានការគុំគួនទៅលើនាងទៀតទេ បន្ទាប់ពីរឿងទាំងនេះបានបញ្ចប់។ 

ចំណែកឯសំណងវិញគឺមិនមែន១០ម៉ឺនដុល្លារនោះទេ គឺនាងទទួលបានត្រឹមតែ១ម៉ឺនដុល្លារប៉ុណ្ណោះ ហើយថវិកាទាំងនោះតារារូបនេះ នឹងយកទៅបរិចាកឲ្យមន្ទីរពេទ្យ គន្ធបុប្ផា និងតារាដែលកំពុងខ្វៈខាត៕

សូមទស្សនាវីដេអូការLive របស់នាង ខាងក្រោមនេះ៖ 

បុរសម្នាក់បានចេញមុខសុំទោស បូព្រឹក្ស
បុរសម្នាក់បានចេញមុខសុំទោស បូព្រឹក្ស
បុរសម្នាក់បានចេញមុខសុំទោស បូព្រឹក្ស
បុរសម្នាក់បានចេញមុខសុំទោស បូព្រឹក្ស
បុរសដែលបានជះស្រាបៀរលើនាង
បុរសដែលបានជះស្រាបៀរលើនាង
បុរសដែលបានជះស្រាបៀរលើនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស