កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ នៅក្នុងកម្មវិធី «I Will Win You Over With My Channel» តារាចម្រៀងប្រុសលោក Seungri សមាជិកក្រុម BigBang បានទម្លាយនូវអាថ៌កំបាំងថ្មីមួយទៀត របស់តារាចម្រៀងKpop ទៅកាន់ប្រិយមិត្តទស្សនិកជន។

ដោយនៅក្នុងវគ្គនេះ ពិធីករប្រុសលោក Kwanghee បានចុះទៅទស្សនកិច្ច នៅឯហាងលក់ចំណីមួយ នៅឯជាន់ទី៤នៃអាគារប្រគំតន្រ្តីប្រចាំសប្តាហ៍ «Inkigayo» ខណៈនោះស្រាប់តែ តារាប្រុស Seungri បានលាន់មាត់ថា «ហាងនៅជាន់ទី៤នេះ គឺជាកន្លែងដ៏ពិសេសបំផុត» ហើយលោកបន្តថា «ឥឡូវនេះតារាគ្រប់គ្នា ត្រូវបានអនុញ្ញាតអាចឲ្យមកញុំាអ្វីៗ ជុំគ្នានៅទីនេះបាន»។

មិនតែប៉ុណ្ណោះ តារាប្រុសជើងចាស់រូបនេះ បានលើកឡើងទៀតថា៖ «មានរឿងជាច្រើន ដែលកើតឡើងនៅទីនេះ» ស្រាប់តែពិធីករមួយរូបសួរទៅកាន់Seungri ថា៖ «តើពួកគេបានធ្វើអ្វីខ្លះនៅទីនោះ?»។

លោកក៏តបថា មានតារាKpopប្រុសស្រីមួយចំនួន បានដោះដូរលេខទូរស័ព្ទគ្នា ដោយការសរសេរវាដាក់ក្នុងក្រដាសតូចមួយ ហើយញ៉ុកវាចូលទៅក្នុងប្លាស្ទិចរុំស៊ាំងវ៉ិច។

ក្រោយឮបែបនេះ គ្រប់គ្នាក៏បានសួរទៅSeungri ថា តើវាជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកឬយ៉ាងណា បានជាដឹងច្បាស់ម៉្លេះ ខណៈនោះលោកក៏បានសើចនិងធ្វើការបដិសេធយ៉ាងរហ័ស ថាមិនមែនលោកឡើយ ប៉ុន្តែលោកបានឮវាមកពីតារាផ្សេងៗទៀត៕ 

Seungri នៅក្នុងកម្មវិធី «I Will Win You Over With My Channel»
Seungri ទម្លាយរឿង ស៊ាំងវ៉ិច
Seungri ទម្លាយរឿង ស៊ាំងវ៉ិច
Seungri ទម្លាយរឿង ស៊ាំងវ៉ិច
Seungri ទម្លាយរឿង ស៊ាំងវ៉ិច
Seungri ទម្លាយរឿង ស៊ាំងវ៉ិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]