ភ្នំពេញ៖  នាពេលថ្មីៗនេះ ក្រុមហ៊ុន DKSH Cambodia សហការដោយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott បានរៀបចំសិក្ខាសាលាចំនួនពីរដើម្បីគាំទ្រ ទិវាជំងឺទឹកនោមផ្អែមពិភពលោក ដោយមានការរួមសហការ ជាមួយមន្ទីរពេទ្យព្រះកុសុមៈ និងសមាគមន៍ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CSDE)។ 

ក្នុងសិក្ខាសាលានោះដែរមានអ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលប្រឈមនឹងជំងឺទឹកនោមផ្អែមចូលរួមសរុបប្រមាណ ៣៥០នាក់ ។

ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសិក្ខាសាលា
ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសិក្ខាសាលា

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសផ្នែកក្រពេញអ័រម៉ូន និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា បានផ្តល់កិត្តិយស្តថ្លែងសុន្ទរកថាបើកកម្មវិធីថា៖  

«អ្នកជំងឺទឹកនោមផ្អែមមានប្រមាណ ៤២៥ លាននាក់នៅទូទាំងពិភពលោក មានន័យថា ក្នុងចំនោមមនុស្ស ១១នាក់ មានម្នាក់ មានជំងឺទឹកនោមផ្អែម។លោកក៏បានលើកឡើងថាបើមើលមកប្រទេសកម្ពុជា អ្នកជំងឺទឹកនោមផ្អែមមានរហូតដល់ ២៤៦ ០០០នាក់(អត្ត្រាប្រវ៉ាឡង់ ២.៦% ធៀបទៅនឹងចំនួនមនុស្សពេញវ័យ)។ » លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បន្តទៀតថា៖ «កត្តានេះបានផ្តល់ ផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ជកិច្ចសុខភាពក្នុងប្រទេសកម្ពុជា និងបណ្តាលប្រទេសជុំវិញពិភពលោក។ »
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី

លោកវេជ្ជបណ្ឌិត ថិល សុភា ឯកទេសផ្នែកក្រពេញអ័រម៉ូន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏បានចូលរួម ​នឹងចែករំលែកចំណេះដឹង និងដំបូន្មានរបស់គាត់ លើប្រធានបទ « ការបង្ការផលលំបាកនៃជំងឺទឹកនោមផ្អែមទៅលើ ភ្នែក តំរងនោម និងដំបៅជើង» ថា៖

«ជំងឺទឹកនោមផ្អែមគឺជាជំងឺកាចសាហាវដែល អាចផ្តល់ផលវិបាកដូចជា ខូចភ្នែក ខូចតំរងនោម អសមត្ថភាពផ្លូវភេទ និងដំបៅជើងដែលមិនអាចព្យាបាលបាន ។» លោកក៏បានបន្ថែមទៀតដែរថា៖ «ដើម្បីទប់ស្កាត់ផលវិបាកទាំងនេះ អ្នកជំងឺទឹកនោមផ្អែមចាំបាច់ត្រូវគ្រប់គ្រងកម្រិតជាតិស្ករ និងសម្ពាធឈាមអោយបានជាប់លាប់ រួមជាមួយរបប អាហារត្រឹមត្រូវ ការធ្វើលំហាត់ប្រាណជាប្រចាំ និង លេបថ្នាំតាមវេជ្ជបញ្ជា។»
លោកវេជ្ជបណ្ឌិត ថិល សុភា

លើសពីនេះទៅទៀត លោកសាស្ត្រចារ្យ ទូច ឃុន នាយករងសមាគមន៍គ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា និងជាប្រធានផ្នែកជំងឺទឹកនោមផ្អែម និងនាយករងមន្ទីរពេទ្យព្រះកុសុមៈ ក៏បានមានប្រសាសលើប្រធានបទ « អត្ថប្រយោជន៍អាហារូបត្ថម្ភចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២» ថា៖ 

«អាហារនិង អាហារូបត្ថម្ភបន្ថែម មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងកំរិតជាតិស្ករនៅក្នុងឈាម។ អ្នកជំងឺត្រូវប្រាកដថា គាត់បានបរិភោគគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ ប៉ុន្តែមិនអោយច្រើនហួសដែលអាចបណ្តាលអោយជាតិស្ករក្នុងឈាមរបស់គាត់កើនឡើង។ ជាមួយគ្នានោះដែរ អាហារូបត្ថម្ភសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានគ្រប់សារធាតុចិញ្ចឹម និងមានតុល្យភាព គឺជាជំរើសដ៏ល្អដើម្បីជួយស្ថាន ភាពអាហារូបត្ថម្ភរបស់គាត់ឲ្យបានប្រសើរឡើង និងជួយដល់ការ គ្រប់គ្រងជាតិស្ករនិងជំងឺទឹកនោមផ្អែមបានល្អ។ »
លោកសាស្ត្រចារ្យ ទូច ឃុន

Glucerna Triple Care របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott ជាប្រភេទអាហារូបត្ថម្ភពេញលេញ និងមានតុល្យភាព ហើយត្រូវបានផ្សំឡើងតាមបែបវេជ្ជសាស្ត្រជាពិសេសសម្រាប់ អ្នកជំងឺទឹកនោមផ្អែម និងអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែម ជួយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកជំងឺ ក៏ដូចជាជួយឲ្យការគ្រប់គ្រងជាតិស្ករ ក្នុងឈាមកាន់តែប្រសើរ ជួយឲ្យស្រកទម្ងន់ និងទំហំចង្កេះ ជួយដល់សុខភាពបេះដូង និងជួយសម្រួលដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធិភាព។

នៅពេលបញ្ចប់នៃសិក្ខាសាលា អ្នកចូលរួមមានភាពវិជ្ជមានច្រើនដោយពួកគាត់បានរៀនយល់ដឹងច្រើនពីជំងឺទឹកនោមផ្អែម ពីការការពារពីជំងឺទឹកនោមផ្អែម និងជួយអ្នកជំងឺ ដែលកំពុងរស់នៅជាមួយនឹងទឹកនោមផ្អែម ឲ្យការរស់នៅកាន់តែប្រសើរ៕ 

ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសិក្ខាសាលា
ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសិក្ខាសាលា
ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសិក្ខាសាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]