ភ្នំពេញ៖ ត្រឹមមួយរយៈពេលមួយឆ្នាំ តារាប្រុសស្រីនៅក្នុងពិភពសិល្បៈជាច្រើនដួង បានផ្លាស់ប្តូរ និងមានរឿងរ៉ាវ កើតមានជារឿយៗ មិនថាតែរឿងអាស្រូវ ឬក៏ពាក្យចចាមអារ៉ាម ក៏ដូចជាជីវិតឯកជនក្តីសុខរបស់ពួកគេ ធ្វើឲ្យបណ្តាអ្នកគាំទ្រពិតជាចង់ដឹង និងតាមដានពីរឿងទាំងនេះ មិនឲ្យរំលងសូម្បីមួយ។

ក្នុងអំឡុងឆ្នាំ២០១៨នេះ ឃើញថាតារាប្រុសស្រីជាច្រើនដួងបានសម្រេចចិត្តចូលរោងរៀបការ សាងសុភមង្គលនឹងគ្នា អ្នកខ្លះក៏បានពរពោះរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ខណៈពេលដែលគូខ្លះត្រូវឆ្លងកាត់ការរិះគន់ និងមិនពេញចិត្តពីបណ្តាមនុស្សជាច្រើន ជាមួយនឹងពាក្យមិនសមរម្យ។

មិនត្រឹមតែប៉ុណ្ណោះមង្គលការរបស់ពួកគេ ក៏សុទ្ធតែទទួលបាននូវការភ្ញាក់ផ្អើល មានការចូលរួមយ៉ាងអធិកអធម ពីបណ្តាភ្ញៀវជាច្រើន ជាពិសេសគឺអ្នករួមសិល្បៈជាច្រើនដួងផងដែរ។ ទន្ទឹមនឹងពេលវេលាដែលជិតផុតឆ្នាំ២០១៨ ចូល២០១៩នេះ ខ្មែរឡូត នឹងធ្វើការបើកបង្ហាញគូស្វាមីភរិយាតារាខ្លះ ដែលបានរៀបការ ចូលរោងយ៉ាងអធិកអធមបំផុតនៅក្នុងឆ្នាំនេះ៕

១)នាយចយ៖ បានរៀបការនៅក្នុងអំឡុងឆ្នាំនេះ ជាមួយនឹងភរិយារូបស្រស់។

នាយចយ ក្នុងថ្ងៃមង្គល
នាយចយ ក្នុងថ្ងៃមង្គល

២)អេនជី៖ បានសម្រេចចិត្តចូលរោងការនៅក្នុងឆ្នាំនេះ ដែលបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។

អេនជី ក្នុងថ្ងៃមង្គល
អេនជី ក្នុងថ្ងៃមង្គល

៣)ញ៉ែម សុគន្ធ៖ តារាសម្តែងរូបនេះទើបតែចូលរោងការកាលពីពេលថ្មីៗនេះ ដែលមានការចូលរួមពីសំណាក់មិនរួមសិល្បៈយ៉ាងច្រើនកុះករ។

ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា

៤)ចរិយា ពេជ្រ៖ ក៏មិនខុសពីតារាខាងលើនេះ ដែលនាងបានរៀបការជាមួយនឹងស្វាមីដែលយល់ចិត្ត និងមើលថែនាងគ្រប់ពេល។

ចរិយា ពេជ្រ
ចរិយា ពេជ្រ ក្នុងថ្ងៃរៀបការ

៥) អតីតFreshie Girl មុនីនាថ៖ បានចូលរោងជ័យរៀបការជាមួយនឹងមនុស្សដែលនាង ស្រលាញ់កាលពេលថ្មីៗនេះ យ៉ាងពោរពេញដោយភាពរីករាយ។

ថ្ងៃរៀបការមុនីនាថ
ថ្ងៃរៀបការមុនីនាថ

៦) រិទ្ធ មេក្រុម ចចកសមុទ្រ៖ បានរៀបការកាលពីប៉ុន្មានថ្ងៃមុននេះ ដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន នៅក្នុងការចូលរួមអបអរថ្ងៃមង្គលរបស់លោក៕

ថ្ងៃរៀបការរិទ្ធ មេក្រុម ចចកសមុទ្រ
ថ្ងៃរៀបការរិទ្ធ មេក្រុម ចចកសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី