ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់ដឹងមកហើយថា OPPO កំពុងទទួលបានការគាំទ្រខ្លាំងមែនទែនពីអតិថិជនទូទាំងសកលលោក។ ទីផ្សារ និងភាពពេញនិយម ដែលមហាជនទូទៅទទួលស្គាល់ពី OPPO គឺគុណភាពនៃរូបថតស៊ែលហ្វី ល្បឿននៃម៉ាស៊ីន និងការរចនារូបរាងតែម្ដង។ 

ថ្មីៗនេះ OPPO មិនបានសម្ងំលាក់ខ្លួនព្រងើយកន្ដើយ និងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានចេញកំពូលទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយមួយទៀត ដែលស្ថិតនៅត្រកូល R គឺ OPPO R17 Pro ដែលនាំយកលក្ខណៈពិសេស នៃការថតរូបពេលយប់មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានឡើយ។

រូបថតដោយ OPPO R17 Pro

ដំណើរការនៃការអភិវឌ្ឍតាមជំនាន់កំពូលស្មាតហ្វូនរបស់ OPPO ត្រកូល R ផ្ដោតទៅលើគុណភាពនៃរូបថតនេះ គឺចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ មុខងារដ៏លេចធ្លោជាងគេរបស់ម៉ូដែល OPPO R17 Pro គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។

ហេតុអ្វីបានជា OPPO R17 Pro ត្រូវបានគេចាត់ទុកថាជាកំពូលស្មាតហ្វូន King of Low Light?

OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ា ក្រោយបីគ្រាប់ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាមេរ៉ាមេមានទំហំ 12 MP (មេហ្កាភិគសែល) និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺពី F1.5/F2.4។ ចំណែកឯកាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ 20 MP ហើយនិងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។

ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបទទួលបានគុណភាពខ្ពស់កប់ស៊េរី ដែលស្មាតហ្វូនធម្មតាមិនអាចធ្វើបានដូចឡើយ។ វាមានមុខងារ Multi-Frame Noise Reduction ដែលមុខងារនេះ ធ្វើឱ្យការថតរូបច្រើនសន្លឹកបង្គំចូលគ្នា ដើម្បីកាត់បន្ថយនូវគ្រាប់ Noise ដែលមាននៅលើរូបភាព និងធ្វើឱ្យរូបភាពកាន់តែច្បាស់ល្អ។

មានទូរស័ព្ទ ដែលអាចថតរូបស្អាតនៅពេលយប់គឺមិនទាន់គ្រប់គ្រាន់ទេ សំខាន់ត្រូវតែកាន់ថ្មថែមទៀត។ ចំណុចលេចធ្លោរបស់ R17 Pro មួយនេះគឺ ភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរស័ព្ទគឺ 10V5A ស្មើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី ហើយវាប្រើពេលត្រឹមតែជាង 40 នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700 mAh ឱ្យពេញបាន។

ដូច្នេះមិនបាច់បារម្ភច្រើនទេចំពោះរូបថតនៅទីងងឹត ព្រាល អត់ច្បាស់ និងទូរស័ព្ទឆាប់អស់ថ្មនោះទេ ចំពោះប្រិយមិត្តដែលចូលចិត្តថតរូបលេង ហើយផុសក្នុងបណ្ដាញទំនាក់ទំនងសង្គម គឺពិតជាមិនខកបំណងទេជាមួយ OPPO R17 Pro ជាពិសេសត្រៀមថតរូបកាំជ្រួចថ្ងៃឆ្លងឆ្នាំនេះតែម្ដង៕ 

OPPO R17 Pro
OPPO R17 Pro
OPPO R17 Pro
រូបថតដោយ OPPO R17 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]