(ភ្នំពេញ)៖ តារាសម្តែងភេទទី៣ដែលបានឆ្លងកាត់ការវះកាត់មកជាស្រីពេញលក្ខណៈកញ្ញា ប៉ុបពី មហាជន ច្បាស់ជាបានដឹងគ្រប់គ្នាហើយថាកន្លងមកតារារូបនេះហាក់មានយីអ៊ុនមិនសូវល្អ នោះឡើងលើករណីសាង សម្ព័ន្ធភាពស្នេហាជាមួយដៃគូ។ប៉ុន្តែក្រោយពេលសម្ងំស្អំព្យាបាលរបួសបេះដូងហើយនោះនាងក៏បានប្រកាស ដោយបើកចំហរជាសាធារណៈស្របពេលដែលកំពុងភ្ជាប់និស្ស័យស្នេហាជាមួយបុរសគូស្នេហ៍ថ្មី។

ចំពោះការចេញមុខប្រកាសដោយបើកចំហរនៃចំណងស្នេហា ថ្មីរវាងតារា ភេទ ទី៣កញ្ញាប៉ុបពី និងបុរសរូបសង្ហា ដែលជាមនុស្សថ្មីចូលក្នុងបេះដូងនាងបច្ចុប្បន្ននោះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រ ជាច្រើនបង្ហាញការចាប់ អារម្មណ៍ជាមួយ តារាស្រីកែភេទរូបនេះ។ ខណៈដែលកន្លងមក គេធ្លាប់ឃើញតែតារារូបនេះបង្ហាញភាពឈឺចាប់ ខ្លោចផ្សាយ ក្រោយពេលបែកបាក់ស្នេហា មិនសមដូចបំណង។

បន្ទាប់ពីប្រកាសដោយបើកចំហរលើចំណងស្នេហាថ្មីតារាសម្តែងកញ្ញា ប៉ុបពី បង្ហាញពីភាពផ្អែមល្អែមភ្ជាប់ជាមួយ រូបភាពឱបថើបកៀកកើតគ្នាជាមួយបុរសគូស្នេហ៍ ដើម្បីបញ្ជាក់ពីការរឹងចំណងស្នេហ៍ដ៏រឹងម៉ាំប្រៀប បាននឹងសត្វលលកញីឈ្មោលផងដែរ។ ជាក់ស្តែងមុននេះបន្តិចតារាភេទទី៣កញ្ញា ប៉ុបពី បានបញ្ចេញរូបភាព មួយសន្លឹកបង្កប់ភ្ជាប់ជាមួយសារដ៏មានអត្ថន័យផ្អែមល្ហែមបែបនេះថាបងឈឺហើយ ថែសុខភាពផងណាដឹងទេថា រាល់ថ្ងៃអូនស្រឡាញ់បងប៉ុណ្ណា បងហត់នឿយនឹងកាងារណាស់រាល់ថ្ងៃបងកុំបារម្ភអី អូនមិនចូលចិត្តដើរលេង ចេញក្រៅផ្តេសផ្តាស់នោះទេ ក្រៅពីបងអូនមិនយកប្តី តែបើបងមានថ្មីគឺអូនជះទឹកគប់មួយដុំថ្មហើយ។

តាមរយៈការបញ្ចេញសារបង្កប់អត្ថន័យពីរឿងរ៉ាវស្នេហារបស់នាង និងគូស្នេហ៍ខាងលើនេះ តើមាននារីប៉ុន្មាន នាក់ដែលអាចធ្វើបានដូចតារាភេទទី៣កញ្ញា ប៉ុបពី អញ្ចឹង?ថ្វីត្បិតតែរូបគេមិនមានលក្ខណៈជាមនុស្ស ស្រីពេញលក្ខណៈមកពីធម្មជាតិក៏ពិតមែនប៉ុន្តែគេមានបេះដូងស្រលាញ់ខ្លាំងច្រើនជាងមនុស្សស្រីមួយចំនួនផងដែរ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី