ភ្នំពេញ៖ ទស្សនិកជន ជាច្រើនដែលតែងតែ តាមដានពីរឿងរ៉ាវផ្សេងៗ របស់តារាៗនៅក្នុងសង្គមសិល្បៈ មិនថាជាតារាសម្ដែង តារាចម្រៀង នោះទេ សឹងតែមិនរំលងពីខ្សែភ្នែកប្រិយមិត្តឡើយ។

ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៨ នេះ គេសង្កេតឃើញមាន រឿងភ្ញាក់ផ្អើលជាច្រើន ពីតារាប្រុស ស្រី ទាំងជីវភាពប្រចាំថ្ងៃ និងគូជីវិត របស់ពូកគេ។ ដោយនាពេលកន្លងមក តារាល្បីៗទាំងអស់នេះ មិនថាជាតារាចម្រៀង តារាសម្ដែង នោះទេ សុទ្ធតែជួបរឿងល្អៗ ជាមួយជីវិតប្ដី ប្រពន្ធ របស់ពូកគេ ក្នុងការទទួលបាន នូវសមាជិតថ្មី ទាំងកូនប្រុស និងកូនស្រី ។

ទន្ទឹមនឹងនេះដែរ ខ្មែរឡូត នឹងបើកបង្ហាញនូវមុខគូស្នេហ៍ និងប្រពន្ធ របស់តារាមួយចំនួន ដែលសម្រាលកូន ទទួលបានការចាប់អារម្មណ៍ ច្រើនជាងគេ នៅក្នុងអំឡុងឆ្នាំ២០១៨នេះ។

ដូច្នោះសូមធ្វើការតាមដាន ខាងក្រោមនេះទាំងអស់គ្នា៖

១) លោក ខេមៈ សិរីមន្ត៖ ទទួលបានកូនស្រី ដែលជាសមាជិត ទី៣ ក្នុងគ្រួសារ របស់ លោក មានឈ្មោះថា«មន្តរាជនី»។ 

លោក ខេមៈ សិរីមន្ត៖
លោក ខេមៈ សិរីមន្ត៖

២) លោក គឹម សីហា និង អ្នកនាង គង់ ចាន់ស្រីមុំ ទទួលបានកូនស្រី ដំបូងរបស់ខ្លួន មានឈ្មោះថា «ម៉ូ ម៉ូ »។

លោក គឹម សីហា និង អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ

៣) លោក កែវ វាសនា ៖ តារាចម្រៀងរូបនេះ ក៏មិនចាញ់តារាៗឯទៀតនោះដែរ គឺលោក ទទួលបានកូនស្រី ដូចគ្នា ។

កែវ វាសនា
កែវ វាសនា

៤)អ្នកនាង ហង្ស ម៉ារីនី៖ អតីតតារាសម្ដែង ក៏សម្រាលកូន ក្នុងឆ្នាំ២០១៨ ដែរ។

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី

៥) ស្រី អូន ៖តារាចិត្តធម៌រូបនេះ ក៏ទើបតែសម្រាលកូន កាលពីថ្មីៗនេះ ដែលមានមុខមាត់ គួរឲ្យស្រលាញ់ផងដែរ ។

ស្រី អូន
ស្រី អូន

៦)Vj រតនា ៖ អតីតតារារូបនេះ ក៏ទើបតែទទួលបានសមាជិតថ្មី កាលពីម្សិលមិញនេះដែរ ៕  

Vj រតនា
Vj រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត