ចិន៖ វីដេអូឃ្លីបលោកតាវ័យចំណាស់ម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ក្រោយលោកតាបានហុចលុយឲ្យយុវតីម្នាក់ ដែលស្លៀកខោខូវប៊យរហែក ដើម្បីឲ្យនាងយកទៅទិញខោថ្មីស្លៀក។

លោកតាហុចលុយឲ្យនាង

វីដេអូឃ្លីបនេះដែរ ត្រូវបានគេជឿជាក់ថា ថតចេញពីប្រទេសចិន និងត្រូវបានបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គម TikTok ជាសកម្មភាពពិត មិនមែនគ្រាន់តែជាការសម្ដែង ដែលបុរសវ័យចំណាស់មិនស្គាល់អត្តសញ្ញាណខាងលើនោះ បានហុចលុយទៅឲ្យក្មេងស្រីជំទង់ម្នាក់ ហើយគាត់ថែមទាំងទទូចឲ្យនាង គួរតែយកលុយរបស់គាត់ទៅ ដើម្បីយកទៅទិញខោថ្មីស្លៀក កុំឲ្យខ្មាសគេ។

នេះក៏ដោយសារតែ លោកតាបានឃើញក្មេងស្រីវ័យជំទង់ខាងលើនេះ ស្លៀកខោខូវប៊យរយីករយាក ដាច់រហែកក្បាលជង្គង់ទាំងផ្ទាំង ទាំងដែលរូបគាត់មិនបានដឹងទេថា តាមពិតទៅនោះ វាគ្រាន់តែជាម៉ូតខោរហែករបស់គេប៉ុណ្ណោះ។

ម៉ូតខោខូវប៊យរហែក

អ្នកលេងបណ្តាញសង្គមជាច្រើន អស់សំណើចនឹងវីដេអូនេះ ប៉ុន្តែពួកគេក៏បានលើកសរសើរយ៉ាងខ្លាំងដល់លោកតាចំណាស់ ដែលមានទឹកចិត្តដ៏ល្អពេលឃើញអ្នកដទៃមានសភាពយ៉ាប់យ៉ឺនបែបនេះ។ ហើយពួកគេក៏បានសំណូមពរឲ្យយុវវ័យទាំងអស់ គួរតែរៀនស្លៀកពាក់ឲ្យបានសមរម្យជាងនេះផងដែរ។

គួរឲ្យដឹងផងដែរថា បើយោងតាមប្រភព ខោម៉ូតរហែកបែបនេះ ធ្លាប់ទទួលបានប្រជាប្រិយភាពក្នុងកំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០ រហូតបន្តមកដល់ឆ្នាំ២០០០ និងចេះតែមានជាហូរហែមកទល់ពេលបច្ចុប្បន្ននេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]