ឥណ្ឌា៖ មហាសេដ្ឋីត្បូងពេជ្រមួយរូបកំពុងល្បីកក្រើកនៅលើអ៊ីនធើណេត ក្រោយពីបានជួយបង់ថ្លៃបណ្តាការ (ថ្លៃទឹកដោះ) ដល់កូនក្រមុំជាច្រើននាក់។

លោក Mahesh និងគូស្វាមីភរិយាដែលលោកជួយ

នៅរយៈពេល ៨ឆ្នាំចុងក្រោយនេះ អ្នកជំនួញ Mahesh Savani បានជួយបង់ថ្លៃបណ្តាការដល់កូនក្រមុំដែលគ្មានឪពុក បានជាង ៣,០០០ នាក់ ហើយក្នុងឆ្នាំ ២០១៨នេះ លោកបានជួយដល់កូនក្រមុំចំនួន ២៦១ នាក់ ក្នុងនោះមានជនជាតិមូស្លីម ៦ នាក់ និងពួកគ្រីស្ទាន ៣ នាក់ផងដែរ។  កូនក្រមុំទាំង ១១៨ នាក់ ពួកគេសុទ្ធសឹងគ្មានសាច់ញាតិ ហើយ ៥៤ នាក់ជាកូនកំព្រា។  

គូស្វាមីភរិយាទាំងអស់នៅក្នុងឆ្នាំនេះ ថែមទាំងទទួលបានសម្ភារប្រើប្រាស់នានានៅក្នុងផ្ទះ និងការធានារ៉ាប់រងដែលមានតម្លៃ ២០០,០០០ រូពី (២,៨៥០ ដុល្លារ) បន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ លោក Mahesh បានថ្លែងថា៖ លោកមានអារម្មណ៍ថាជា «ទំនួលខុសត្រូវសង្គម» ក្នុងការជួយស្រ្តីដែលគ្មានលទ្ធភាពចំណាយលើថ្លៃអាពាហ៍ពិពាហ៍របស់ពួកគេ។

គួរឱ្យដឹងផងដែរ នៅក្នុងប្រទេសឥណ្ឌា (គឺខុសពីខ្មែរទាំងស្រុង) កូនក្រមុំត្រូវតែចូលដណ្តឹងកូនកម្លោះ ហើយការចំណាយលើថ្លៃអាពាហ៍ពិពាហ៍មានតម្លៃថ្លៃណាស់ ហើយជាទូទៅការចំណាយទាំងនេះ ជាទំនួលខុសត្រូវរបស់ឪពុកខាងស្រី។ នេះមានន័យថាបើឪពុកខាងស្រីបានស្លាប់បាត់ទៅ ឬក៏កី្រក្រ  នាងមានឱកាសតិចតួចបំផុតដែលបានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍។

លោក Mahesh

យោងតាមសម្តីរបស់លោក Mahesh បានពន្យល់បន្ថែមទៀតថា៖ លោកចាប់ផ្តើមជួយចេញថ្លៃទឹកដោះនេះចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ លោកបានជួយចេញថ្លៃទឹកដោះដល់កូនស្រីរបស់បងប្អូនសាច់ឆ្ងាយលោកដែលបានស្លាប់បាត់ទៅ បន្ទាប់មកលោកក៏ជួយក្មេងស្រីអភ័ព្វផ្សេងៗទៀតជាហូរហែរហូតមក ហើយសរុបមកទល់ពេលនេះ លោកបានជួយរៀបចំពិធីរៀបអាពាហ៍ពិពាហ៍បាន ៣,១៧២ គូ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Mahesh និងគូស្វាមីភរិយាដែលលោកជួយ
កូនក្រមុំដែលលោក Mahesh ជួយ
កូនក្រមុំដែលលោក Mahesh ជួយ
លោក Mahesh
លោក Mahesh
គូស្វាមីភរិយាដែលលោក Mahesh ជួយ
គូស្វាមីភរិយាដែលលោក Mahesh ជួយ
លោក Mahesh
គូស្វាមីភរិយាដែលលោក Mahesh ជួយ
លោក Mahesh
លោក Mahesh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]