ភ្នំពេញ៖ ក្រោយពីជួបព្យុះភ្លៀង ជួបរឿងអាស្រូវជាច្រើន អតីតតារាចម្រៀងក្នុងផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់The Voice Cambodia លោកប៊ុត សីហា ហាក់ដូចជាស្ងាត់ពីសិល្បៈ មិនសូវលេចមុខចូលរួមកម្មវិធី ឡើងច្រៀងដូចមុននោះទេ។

ទោះបីជាស្ងាត់ នៅក្នុងការងារសិល្បៈយ៉ាងណាក្តី អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នារង់ចាំនូវបទថ្មីៗរបស់លោក ក៏ដូចជាបន្តធ្វើការគាំទ្រ លើកទឹកចិត្តដល់លោកផងដែរ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខតារារូបនេះនៅក្នុងកម្មវិធីមួយ ដែលមានតារាជាច្រើនបានចូលរូម មិនត្រឹមតែប៉ុណ្ណោះនោះទេ តារាប្រុសរូបនេះក៏បានបង្ហាញភាពស្និទ្ធិស្នាលជាមួយនឹង តារាល្បីៗប្រចាំផលិតកម្មសាន់ដេជាច្រើនដួងទៀតផង។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញពួកគេមានភាពស្និទ្ធិស្នាលជាមួយគ្នាបែបនេះ ព្រោះថានេះជាលើកទី១ហើយ ដែលឃើញលោកបង្ហាញសកម្មភាពបែបនេះ ក្រោយស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនខែ៕

សូមទស្សនរូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖  

លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហា និងឆាយ វីរៈយុទ្ធ
លោកប៊ុត សីហា និងឆាយ វីរៈយុទ្ធ
ប៊ុត សីហា និងកែវ វាសនា
ប៊ុត សីហា និងតារាសាន់ដេ
ប៊ុត សីហា និងសិល្បៈករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា