ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួច មកហើយជាមួយនឹង រឿងរ៉ាវរបស់ តារាចម្រៀងស្រីប្រចាំ ផលិតកម្ម រស្មីហង្សមាស នោះគឺ កញ្ញា ទេព បូព្រឹក្ស មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីសំណាក់មហាជន ស្ទើរពេញផ្ទៃប្រទេស ពីទង្វើអសីលធម៌របស់ បុរសម្នាក់ បានជះស្រា ទៅលើរូបនាង ខណៈពេលកំពុងច្រៀងនៅលើឆាកតន្រ្តី ។

យ៉ាងណាមិញ ក្រោយពីកើតរឿងបែបនេះ គេសង្កេតឃើញមាន បណ្ដាមិត្តៗនៅក្នុងសង្គមសិល្បៈ មិនតិចនោះទេ មានការប្រតិកម្ម ទៅលើរឿងនេះ អមជាមួយសារ លើកទឹកចិត្តជាច្រើនថែមទៀតផង ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ យាយ ខ្លា ដែលជាតារាចម្រៀងភេទ ទី៣ រូបនេះ ក៏មិនបានទុកយូរ ដែលនាង បានចេញបទចម្រៀងមួយបទរបស់ខ្លួន ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំង។ 

ក្នុងបទចម្រៀងនោះដែរ មានចំណងជើងថា« សម្រួលឬមិនសម្រួល » ព្រមទាំងបានរៀបរាប់ ពីរឿងរ៉ាវ ទាំងអស់របស់ កញ្ញា ទេព បូព្រឹក្ស អមជាមួយការសរសេរ របស់ ខ្លួន ថា៖« ក្នុងនាមយាយខ្លាជាអ្នកសិល្បៈចម្រៀងមួយរូប និងជាពលរដ្ឋខ្មែរម្នាក់ យាយមានការឈឺចាប់និងអាណិតអាសូរ ចំពោះការប្រមាថមើលងាយមកលើតារាចម្រៀងខ្មែរកញ្ញា ទេព បូព្រឹក្ស ដែលជាស្ត្រីខ្មែរមួយរូប កាលពីថ្មីៗពេលកន្លងទៅនេះ ។ ទង្វើនេះជាអំពើហិង្សាប្រមាថដល់ស្ត្រី មិនស្គាល់ច្បាប់ទម្លាប់ និងមើលងាយអ្នកសិល្បៈខ្មែរយ៉ាងខ្លាំង។ ដើម្បីរកយុត្តិធម៌ និងកុំឲ្យថ្ងៃក្រោយកើតមានបញ្ហាអសីលធម៌បែបនេះបន្តទៀត យាយខ្លាបានសរសេរបទចម្រៀងមួយបទថតភ្លាមៗតែម្តង»។

បើទោះបីជា បទនេះ យកលំនាំបទ «បួសសងគុណម្តាយ» តែអត្ថន័យ ពិតជាចាក់ដោត និងពីរោះខ្លាំងណាស់ គួរឲ្យចង់ស្តាប់មិនណាយ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖ 

យាយ ខ្លា
យាយ ខ្លា
យាយ ខ្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស