ភ្នំពេញ៖ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៨ វត្តមានកម្មវិធី (App) ផ្គត់ផ្គង់សេវាហៅកង់បីហ្គាស៍ក្នុងរាជធានីភ្នំពេញ គឺមានមិនក្រោម ៥ នោះទេ ខណៈ SMARTRIDE ជាក្រុមហ៊ុនដែលផលិត និងគ្រប់គ្រងប្រតិបត្តិការទាំងស្រុងដោយអ្នកជំនាញរបស់កម្ពុជា។

យោងតាមអត្ថបទចុះថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៨ របស់គេហទំព័រ kleykley.sabay.com.kh ដែលមានចំណងជើងថា "អ្នករត់កង់បីឥណ្ឌាបង្ហើបពីចំណូលដែលរកបានក្នុង១ខែៗ" បានបង្ហាញថាសេវាកម្មប្រភេទនេះកំពុងមានប្រតិបត្តិករ (អ្នកបើកបរ) ប្រមាណជាង ១ម៉ឺននាក់ ហើយក្នុងម្នាក់ៗអាចរកចំណូលបានប្រមាណ ៣០០ ទៅ ៤០០ ដុល្លារអាមេរិកក្នុងមួយខែ។ ផ្អែកលើតួលេខចំណូលខាងលើ សេវាកម្មហៅកង់បីហ្គាស៍តាមទូរស័ព្ទត្រូវសន្និដ្ឋានថាបានជួយជាលំហូរសេដ្ឋកិច្ចជាតិប្រមាណ ៣លានដុល្លារក្នុងមួយខែ និងបង្កើតការងារជាច្រើនកន្លែងសម្រាប់យុវជនកម្ពុជា ដែលវាជាលទ្ធផលវិជ្ជមាននៃសេវាកម្មប្រភេទនេះ។

SMARTRIDE ដែលជាក្រុមហ៊ុនទើបឈានចូលទីផ្សារប្រមាណមិនដល់ ២ខែផង គឺបានឆក់យកសម្រេចនូវបេះដូងប្រតិបត្តិករជាច្រើននាក់ ឲ្យមកប្រើប្រាស់សេវាកម្មរបស់ពួកគេ រួមទាំងការកាត់កម្រៃជើងសារតិចពីប្រតិបត្តិករ។

ទាក់ទងនឹងការកាត់កម្រៃជើងសារតិច បូករួមជាមួយលក្ខណៈពិសេសៗជាច្រើនផ្សេងទៀត នាយកផ្នែកទីផ្សាររបស់ SMARTRIDE បង្ហាញថា ការកាត់ភាគរយតិច ក៏ព្រោះតែក្រុមហ៊ុនចង់ឲ្យអ្នកបើកបររបស់យើងបានចំណូលច្រើន ហើយ SMARTRIDE អត់មានបង់ថ្លៃសេវាប្រចាំខែ ឬតាមចំនួនអ្នកបើកបរដែលចុះឈ្មោះទៅឲ្យក្រុមហ៊ុនហៅតាក់ស៊ីនៅបរទេសទេ ព្រោះយើងធ្វើដោយអ្នកជំនាញខ្មែរ ។

ចង់ដឹងថាកម្មវិធីដែលផលិតដោយអ្នកជំនាញរបស់កម្ពុជា មានលក្ខណៈពិសេសកម្រិតណា៎ តោះសាកល្បងទាញយកមកប្រើទាំងអស់គ្នា៖

ចុចដោនឡូតកម្មវិធី SMARTRIDE សម្រាប់ Android https://goo.gl/SCwfVd

ចុចដោនឡូតកម្មវិធី SMARTRIDE សម្រាប់ iPhone https://goo.gl/n4VgHA 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]