ភ្នំពេញ៖ បើនិយាយពីបទ «មាន់ស្រែ» របស់កញ្ញា រ៉ាប៊ី តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ ព្រោះថាបទ «មាន់ស្រែ» នេះ មានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេស រហូតផ្ទុះដល់ប្រទេសជិតខាង នាំគ្នារាំCoverតាមមិនតិចនាក់នោះទេ។

យ៉ាងណាមិញ ក្រោយពីទទួលបាន ភាពជោគជ័យហួសការរំពឹងទុករបស់បទ «មាន់ស្រែ» នៅពេលនេះ កញ្ញា រ៉ាប៊ី បានបញ្ចេញបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀតហើយ កាលពីម្សិលមិញនេះ មានចំណងជើងថា «រហែកតែខោ» ដែលមានសាច់ភ្លេងកន្ត្រាក់អារម្មណ៍ មិនចាញ់បទ «មាន់ស្រែ» ប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី សម្រាប់បទថ្មីដែលទើបតែចេញក្តៅៗនេះដែរ ក៏កំពុងទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជននៅលើបណ្តាញសង្គម ព្រោះបទចម្រៀងនេះ មិនត្រឹមតែមានសាច់ភ្លេងកន្ត្រាក់នោះទេ ចំណែកឯក្បាច់រាំវិញក៏ប្លែកៗមិនធម្មតា គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យអ្នកទស្សនាហើយចង់រាំតាម មិនខុសពីបទ «មាន់ស្រែ» នោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាបទថ្មីរបស់ រ៉ាប៊ី ពិសេសបែបណា ទស្សនាវីដេអូខាងក្រោម៖ 

«រហែកតែខោ»
«រហែកតែខោ»
«រហែកតែខោ»
«រហែកតែខោ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី