ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នមានវ័យកាន់តែច្រើន ក៏ប៉ុន្តែតារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងចនច័ន្ទ លក្ខិណា មានរូបសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើង មិនចាញ់ម្តាយនោះទេ។

មកទល់នឹងពេលនេះ កូនស្រីដ៏ស្អាតរបស់នាងមានវ័យ១២ឆ្នាំហើយ នៅក្នុងឆ្នាំនេះ មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះពិតជាមិនភ្លេចរៀបចំ នូវពិធីខួបកំណើតជូនកូនស្រីជាទីស្រលាញ់របស់ខ្លួន ដែលបានធ្វើឡើង ទៅកាលពីយប់មិញនេះ និងមានការរៀបចំយ៉ាងសាមញ្ញ មានការជួបជុំគ្រួសារយ៉ាងមានសុភមង្គល។

មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះ ក៏បានបង្ហាញនូវក្តីស្រលាញ់ចំពោះកូនស្រីរបស់ខ្លួន នៅក្នុងថ្ងៃពិសេសមួយនេះ ធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង និងបង្ហាញស្នាមញញឹម ដែលពោរពេញដោយក្តីសុខយ៉ាងពិតប្រាកដ ទោះបីជាខួបកំណើតធ្វើឡើងសាមញ្ញយ៉ាងណាក្តី។

បន្ទាប់ពីបានឃើញសកម្មភាពមួយនេះ អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាជូនពរដល់កូនស្រីរបស់នាង នៅក្នុងថ្ងៃកំណើត តាមរយៈបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាតតែម្តង៕

សូមទស្សនារូបភាព និងវីដេអូក្នុងថ្ងៃកំណើតកូនស្រីតារារូបនេះ ខាងក្រោមនេះ៖ 

ចនច័ន្ទ លក្ខិណា និងកូនស្រី
ចនច័ន្ទ លក្ខិណា និងកូនស្រី
កូនស្រីចនច័ន្ទ លក្ខិណា
កូនស្រីចនច័ន្ទ លក្ខិណា និងឪពុក
កូនស្រីចនច័ន្ទ លក្ខិណា
ខួបកំណើតកូនស្រីចនច័ន្ទ លក្ខិណា
ខួបកំណើតកូនស្រីចនច័ន្ទ លក្ខិណា
ខួបកំណើតកូនស្រីចនច័ន្ទ លក្ខិណា
ខួបកំណើតកូនស្រីចនច័ន្ទ លក្ខិណា
ខួបកំណើតកូនស្រីចនច័ន្ទ លក្ខិណា
ខួបកំណើតកូនស្រីចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា