ភ្នំពេញ៖ មកទល់ពេលនេះ រឿងរ៉ាវរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស មិនទាន់ចប់ដាច់ស្រេចនៅឡើយនោះទេ ដោយរូបនាងបានដាក់ពាក្យបណ្តឹង ទារសំណងជាទឹកប្រាក់យ៉ាងច្រើន ពីជនដៃដល់ដែលធ្វើរឿងមិនគម្បីមកលើនាងផងដែរ។

យ៉ាងណាមិញ ខណៈរឿងរ៉ាវរបស់កញ្ញា ទេព បូព្រឹក្ស កំពុងតែដោះស្រាយ ស្រាប់តែម្សិលមិញនេះ ផ្អែកលើគណនីអ៊ីនស្តារក្រាមរបស់តារាចម្រៀងរ៉េបលោក ជី ដេវីត ដែលគ្រប់គ្នាស្គាល់ថាជាគូស្នេហ៍កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាព អមជាមួយសារយ៉ាងស្វីតមួយដើម្បីលើកទឹកចិត្តសង្សារខ្លួនថា៖ “អូនត្រូវរឹងមាំ បងនៅទីនេះជាមួយអូន”។

ក្រោយពីឃើញសាររបស់លោក ដេវីត សរសរសម្រាប់កញ្ញា ទេព បូព្រឹក្ស បែបនេះហើយ មហាជនជាច្រើន បានលាន់មាត់សរសើររូបលោកស្ទើរតែគ្រប់គ្នា ព្រោះថាកាលដំបូងឡើងនៅពេលដែលកញ្ញា ទេព បូព្រឹក្ស មានបញ្ហា លោកក៏បានចេញមុខជួយដោះស្រាយទាំងកណ្តាលយប់ ហើយនៅពេលនេះលោកថែមទាំង បង្ហោះសារយ៉ាងស្វីត ដើម្បីលើកទឹកចិត្តគូស្នេហ៍របស់ខ្លួនថែមទៀត ដែលមើលទៅពិតជាគួរឲ្យច្រណែនខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ដេវីត​ និងបូព្រឹក្ស
ដេវីត​ និងបូព្រឹក្ស
ដេវីត​ និងបូព្រឹក្ស
ដេវីត​ និងបូព្រឹក្ស
សាររបស់ ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស