រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹង​​បន្តលើ​ករណី ​​​កញ្ញាទេព បូព្រឹក្ស ដែល​បាន​បង្ក​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយពីត្រូវ​​បុរសម្នាក់​​បាន​ជះ​ស្រា និងគប់កំប៉ុង​​លើនាង ។ នៅ​ទីបំផុត ​បានទទួលការ​​សម្រប​សម្រួល​​នៅទល់មុខគ្នា រវាងភាគីជម្លោះ​ទាំង២ គឺកញ្ញាទេព បូព្រឹក្ស និង​បុរស​បង្កខាងលើ ខណៈត្រូវ​ខាង​កញ្ញាបាន​ដាក់លក្ខខណ្ឌ៣ចំណុចទៅ​ខាងភាគីបង្ក ។ នេះបើយោងការបង្ហោះ​លើ​ផេកហ្វេសបុក​របស់​​លោក Heng Loong ​​នាប៉ុន្មាន​​នាទីមុន នៅ​រសៀល​ថ្ងៃទី​២៧ ធ្នូ ​ដែល​មាន​ខ្លឹមសារ​ដើម​ទាំងស្រុង​​ដូចខាងក្រោម ៖

«នាព្រឹកថ្ងៃទី 27 ខែធ្នូ​ ឆ្នាំ 2018 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញាទេពបូព្រឹក្ស​ បានជួបផ្ទាល់ជាមួយនិងជនបង្កឈ្មោះឆេងរស្មី(រូបខាងក្រោម​)​ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។

ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?

បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ?

តើភាពឈឺចាប់​ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងឱ្យមហាជនជួយរកយុត្តិធម៌?

សំណូមពររបស់ភាគីទេពបូព្រឹក្សមាន 3 ចំណុចដូចខាងក្រោម:

១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ

២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ

៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមីនគុំគួនសងសឹកគ្នាបញ្ចុះទំនាស់ដោយសន្តិវិធី។

ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។

អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន»

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស