ឥណ្ឌា៖ នេះប្រហែលជាកាដូរបស់ព្រះប្រទានឲ្យគូស្នេហ៍វ័យចំណាស់មួយគូនេះហើយ ទើបស្ត្រីឥណ្ឌាអាយុ៦៥ឆ្នាំម្នាក់សម្រាលបានកូនទី២ដោយជោគជ័យ ខណៈបុរសជាប្តីអាយុដល់ទៅ ៨០ឆ្នាំឯណោះ។

យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ស្ត្រីវ័យ៦៥ឆ្នាំ (មិនបញ្ជាក់ឈ្មោះ) បានសម្រាលកូនស្រីទី២ក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅតំបន់ Kashmir ប្រទេសឥណ្ឌា។

ចំណែកឪពុកទារិកាតូចម្នាក់នេះវិញមានឈ្មោះថា Hakim Din។ សព្វថ្ងៃគាត់មានអាយុ៨០ឆ្នាំ ទៅហើយ។  បន្ទាប់ពីការសម្រាលកូនទី២រួច គ្រួសារដ៏តូចមួយនេះកំពុងខ្វះខាតថវិកានិងបានប្រកាសសុំជំនួយពីមនុស្សម្នាក្នុងសង្គម ដើម្បីយកទៅចិញ្ចឹមបីបាច់ទារិកាដែលទើបតែកើតរបស់ពួកគេ។

ស្ត្រីវ័យ៦៥ឆ្នាំនិងប្តីគាត់

គួរបញ្ជាក់ថា កាលពី១០ឆ្នាំមុន ស្ត្រីវ័យចំណាស់រូបនេះ ក៏ធ្លាប់បានសម្រាលកូនប្រុសទី១ម្តងរួចមកហើយ  តែពេលនេះវិញពួកគេមានកូនស្រីពៅដែលជាសមាជិកថ្មីក្នុងគ្រួសារម្នាក់ទៀតហើយ។

យោងតាមប្រសាសន៍របស់គ្រូពេទ្យ Shabir Sidiqui ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីបានឱ្យដឹងថា ករណីនេះពិតជាកម្រកើតឡើងបំផុត។ លោកថា ជាធម្មតាស្ត្រីនៅប្រទេសឥណ្ឌាដែលមានអាយុ៤៧ឆ្នាំឡើងទៅ មិនអាចមានលទ្ធភាពផ្តល់កំណើតបានទេ៕

មានវីដេអូនៅខាងក្រោម៖

ស្ត្រីវ័យ៦៥ឆ្នាំនិងប្តីគាត់
ទារិការបស់ស្ត្រីឥណ្ឌាខាងលើ
មន្ទីរពេទ្យសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]