ថៃ៖ បច្ចុប្បន្ននេះ ខ្សែភាពយន្តថ្មីរឿង« Tra Barb See Chompoo» ដែលសម្តែងដោយតារាស្រី Bua Nalinthip និងតារាសម្តែងស្រីសង្ហាចំណូរថ្មី Pon Nawasch កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន សំណាក់ទស្សនិកជន ទាំងនៅក្នុងប្រទេសថៃ និងជាពិសេសនៅប្រទេសចិនផ្ទាល់តែម្តង។

ក្នុងនោះតារាស្រី Bua Nalinthip ក៏បានលើកឡើងថា តាមពិតរឿងនេះ គឺមានគម្រោងចាក់ផ្សាយកាលពីខែកញ្ញា ឬតុលានោះទេ ប៉ុន្តែដោយសារតែកាលវិភាគ មានការប្រែប្រួល ទើបត្រូវចាក់ផ្សាយនៅក្នុងខែវិច្ឆិកា វិញ ដែលជាម៉ោងដូចគ្នា ដែលត្រូវនឹងចាក់ផ្សាយនៅឯប្រទេសចិនដែរ។

Bua Nalinthip និង Pon Nawasch ក្នុងរឿង« Tra Barb See Chompoo»

ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីបានទស្សនាខ្សែភាពយន្តរបស់អ្នកទាំងពីរមក ក៏មានមហាជនជាច្រើន បានផ្គូរផ្គង់ចង់ឲ្យពួកគេស្រលាញ់គ្នាមែនទែន ទាំងនៅក្នុងសាច់រឿង ក៏ដូចជានៅក្រៅឆាកផងដែរ ដោយសារភាពស្និទ្ធស្នាល និងការសម្តែងយ៉ាងសាកសមល្អឥតខ្ចោះរបស់អ្នកទាំងពីរផ្ទាល់។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃបុណ្យណូអ៊ែលកន្លងទៅនេះ តារាប្រុស្រីមួយគូនេះ ក៏បានបង្ហោះរូបថតគូនឹងគ្នាយ៉ាងគួរឲ្យស្រលាញ់ នៅលើគណនីអ៊ីនស្តារក្រាមរបស់ពួកគេ។ ហើយក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលទៅធ្វើការComment ដោយសុំឲ្យពួកគេ ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗថែមទៀតផង៕ 

Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch
Bua Nalinthip និង Pon Nawasch បង្ហោះរូបថ្ងៃ Christmas
Bua Nalinthip និង Pon Nawasch បង្ហោះរូបថ្ងៃ Christmas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]