ភ្នំពេញ៖ មួយចុងក្រោយនេះ ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានជ្រាបហើយ ពាក់ព័ន្ធទៅនឹង ស្ថានភាពជំងឺ របស់តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព លោកតាសង់ស៊ីស ដោយលោកតា មានជំងឺប្រចាំកាយ ឬគេនិយមហៅថា ជំងឺមនុស្សចាស់ដែលមានសុខភាព ទ្រង់ទ្រោមឈឺទៅតាមវ័យផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា លោកតា សង់ស៊ីស ក៏ទទួលបានការព្រួយបារម្ភ និងការមើលថែយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រួសារ និងជាពិសេសគឺកូនៗរបស់លោកផ្ទាល់តែម្តង។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ អ្នកនាង កាឆយ ដែលគេស្គាល់ថា គឺជាកូនស្រីបង្កើតមួយរូប របស់លោកតា សង់ស៊ីស អ្នកនាងក៏បានឆ្លៀតពេល ចូលទៅសួរសុខទុក្ខលោកឪពុក ទាំងដែលខ្លួនទើបតែចេញពីច្រៀងភ្លេងការឲ្យគេ មិនទាន់ទាំងបានផ្លាស់ប្តូរសម្លៀកបំពាក់ត្រឹមត្រូវទៀតផង។ 

មិនតែប៉ុណ្ណោះ នាងក៏បានជូនជាថវិកាមួយចំនួន ក៏ដូចជាឱបថើបលោកឪពុក បង្ហាញពីភាពនឹករឮកនិងក្តីស្រលាញ់ ដែលធ្វើឲ្យលោកតា សង់ស៊ីស ញញឹមស្រស់ស្រាយ ជាមួយនឹងកូនស្រីផងដែរ៕

កាឆយ ទៅលេងលោកឪពុក
កាឆយ ទៅលេងលោកឪពុក
កាឆយ ទៅលេងលោកឪពុក
កាឆយ ទៅលេងលោកឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស