អាមេរិក៖ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា យានអវកាសអង្គការណាសាមួយឈ្មោះ MRO បានរកឃើញឆ្នេរខ្សាច់ពណ៌ខៀវដ៏ចម្លែកស្ថិតនៅលើភពព្រះអង្គារ។

ឆ្នេរខ្សាច់ពណ៌ខៀវ

ប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា វាលខ្សាច់នេះស្ថិតនៅតំបន់ដីក្រហូងមួយដែលគេឲ្យឈ្មោះថា Lyot Crater មានទីតាំងនៅតំបន់ទំនាបភាគខាងជើងនៃភពព្រះអង្គារ។

យោងតាមរូបភាពដែលផ្តិតយកបានដោយយានអវកាសខាងលើបានបង្ហាញថា វាលខ្សាច់នេះមានពណ៌ខៀវចម្លែក ខុសពីខ្សាច់ដែលមាននៅជុំវិញនោះ។ 

គួររម្លឹកផងដែរថា យានអវកាស MRO បានផ្តិតយករូបភាពឆ្នេរខ្សាច់ពណ៌ខៀវនេះដំបូងបំផុតកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ៕

មានវីដេអូនៅខាងក្រោម៖ 

តំបន់ដីក្រហូង Lyot crater
យានអវកាស MRO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]