ចិន៖ លោក Jet Li ដែលប្រិយមិត្តតែងស្គាល់លោកថាជាវ៉ាងហ្វីហុងនោះ លោកកម្រនឹងបង្ហោះរូបកូនស្រីរបស់លោកណាស់ តែនៅថ្ងៃបុណ្យណូអែល លោកបានបង្ហោះរូបកូនស្រីទាំងពីរនាក់ចូលគណនី Instagram ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

នៅខាងឆ្វេងគឺ Jane ជាកូនស្រីច្បងមានអាយុ ១៨ ឆ្នាំ និងខាងស្តាំលោកគឺ Jada Li មានអាយុ ១៥ ឆ្នាំ ពួកគេទាំងពីរនាក់នេះពិតជាស្រស់ស្អាត ពេញក្រមុំស្តូក និងមានកម្ពស់ប្រហាក់ប្រហែលនឹងឪពុកបាត់ទៅហើយ។ 

Jet Li និងកូនស្រីទាំងពីរ

មានអ្នកគាំទ្រជាច្រើននាក់បានបញ្ចេញមិតិ (comment) ជូនពរលោកក្នុងឱកាសបុណ្យណូអែលនេះថា៖ «រីករាយថ្ងៃបុណ្យណូអែលពីរដ្ឋញូជេស៊ី! គ្រួសាររបស់លោកពិតជាស្រស់ស្អាតមែន ហើយខ្ញុំសូមជូនពរលោក និងក្រុមគ្រួសារលោកឱ្យមានសុខភាពល្អ និងសំណាងល្អគ្រប់ពេល។» អ្នកខ្លះទៀតបាននិយាយថា «អស្ចារ្យមែន! កូនស្រីទាំងពីរនាក់របស់លោក ពិតជាគួរឱ្យស្រាលាញ់មែន។»

គួរឱ្យដឹងផងដែរ កាលពីដើមឆ្នាំនេះ រូបថតមួយសន្លឹករបស់លោក Jet Li បានធ្វើឱ្យមហាជនមានការព្រួយបារម្ភអំពីសុខភាពរបស់លោកជាខ្លាំង គិតថាលោកមានជំងឺធ្ងន់ធ្ងរ ព្រោះមើលទៅលោកហាក់ដូចជាមានសភាពចាស់ទ្រុឌទ្រោម និងទំពែកក្បាលថែមទៀត តែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក លោកបាននិយាយថា លោកមានសុខភាពល្អ និងអារម្មណ៍ល្អណាស់។

Jet Li

យ៉ាងណាមិញ ក៏មានហ្វេនជាច្រើននៅតែសរសេរសារជូនពរលោកឱ្យលោកមានសុខភាពល្អ និងសេចក្តីសុខជាមួយក្រុមគ្រួសារ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

Jet Li និងកូនស្រីទាំងពីរ
កូនស្រីរបស់លោក Jet Li
Jet Li
Jet Li
Jet Li
Jet Li
Jet Li
Jet Li

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]