ចិន៖ ថ្មីៗនេះចិនបានសាកល្បងបាញ់គ្រាប់មីស៊ីលការពារដែនអាកាសស៊េរីថ្មីមួយដោយជោគជ័យ ដែលនាំចូលពីប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា សព្វថ្ងៃចិននិងរុស្ស៊ីបានចាប់ដៃចងសម្ព័ន្ធមិត្តនឹងគ្នាយ៉ាងជិតស្និទ្ធ។ នេះយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

មីស៊ីល S-400

គ្រាប់មីស៊ីលស៊េរីថ្មីដែលចិនបាញ់សាកល្បងមានឈ្មោះថា S-400  អាចហោះក្នុងល្បឿនដាច់កន្ទុយភ្នែក ៣គីឡូម៉ែត្រក្នុង១វិនាទី និងមានសមត្ថភាពបាញ់ទម្លាក់គោលដៅចម្ងាយឆ្ងាយពីគ្នាដល់ទៅ ៦០០គីឡូម៉ែត្រ

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា គ្រាប់មីស៊ីល S-400  អាចរារាំង និងហោះប្រដេញគ្រាប់មីស៊ីលផ្សេងបានយ៉ាងងាយដូចជា មីស៊ីលឆ្លងទ្វីប យន្តហោះចម្បាំង និងដ្រូនរបស់សត្រូវ ដោយពឹងផ្អែកលើល្បឿនលឿនដូចរន្ទះរបស់វានេះ។

យោងតាមប្រសាសន៍របស់លោក Li Jie ដែលជាមេទាហានម្នាក់ប្រចាំក្រុងប៉េកាំងបានឲ្យដឹងថា នេះជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូពិតជាមានសម្ព័ន្ធមេត្រីភាពយ៉ាងជិតសិទ្ធជាមួយនឹងពួកយើង។

គួររម្លឹកថា ចិនបានសាកល្បងគ្រាប់មីស៊ីលការពារដែនអាកាស S-300 របស់រុស្ស៊ីជិត ១ទសវត្សទៅហើយ។ រីឯគ្រាប់មីស៊ីល S-400 នេះជាគ្រាប់មីស៊ីលស៊េរីថ្មីមួយទៀតរបស់រុស្ស៊ី ដែលទើបផលិតនិងនាំចេញមកកាន់ប្រទេសចិន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរដ្ឋាភិបាលឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងរុស្ស៊ីដោយចំណាយទឹកប្រាក់សរុប ៥ពាន់លានដុល្លារក្នុងការទិញគ្រាប់មីស៊ីល S-400 របស់រុស្ស៊ីនេះយកមកធ្វើសមប្រយុទ្ធផងដែរ៕ 

មានវីដេអូនៅខាងក្រោម៖

មីស៊ីល S-400
មីស៊ីល S-400
មីស៊ីល S-400
មីស៊ីល S-400
ការចុះកិច្ចសន្យារបស់ឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]