ភ្នំពេញ៖ កន្លងមក Huawei បានធ្វើការអង្រួន និងវាយលុយទីផ្សារស្មាតហ្វូនឱ្យកាន់តែកក្រើក និងមានភាពល្បីល្បាញមែនទែន ដោយការបញ្ចេញទូរស័ព្ទម៉ូឌែលស៊េរីថ្មីៗជាប់ជានិច្ច ដើម្បីបម្រើប្រិយមិត្តដែលតែងតែគាំទ្រទូរស័ព្ទដ៏ល្អឯកមួយនេះ មិនឱ្យខកបំណងនោះឡើយ។

ជាការពិតណាស់ នៅក្នុងនោះផងដែរ Huawei ត្រកូល Nova គឺជាម៉ូតទូរស័ព្ទដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីមែនទែនអស់រយៈពេលកន្លងមក រហូតជាប់ជាស៊េរីទូរស័ព្ទដែលលក់ដាច់បំផុតប្រចាំឆ្នាំ ២០១៨ ទៀតផង។ 

មិនចាញ់ស៊េរី Nova មុនៗនោះទេ ចំពោះទូរស័ព្ទកូនពៅ Huawei Nova 3 Lite ឬហៅម្យ៉ាងទៀតថា Huawei Y9 សេរីឆ្នាំ 2019 នេះក៏បានក្លាយទៅជាទូរស័ព្ទដែលមានគុណសម្បត្តិច្រើនលើសលប់ដែលមិនអាចរំលងបានផងដែរ រួមជាមួយនឹងរូបរាងទាន់សម័យកប់ស៊េរី ឯតម្លៃក៏សាកសមបំផុតសម្រាប់អ្នកដែលមានកម្រិតថវិកាមធ្យមប្រើប្រាស់ ។

Huawei Nova 3 Lite

សម្រាប់រូបរាងខាងក្រៅរបស់ Nova 3 Lite ត្រូវបានរចនាឡើងដែលមានតួខ្លួនទាំងមូលមានសភាពរលោងធន់មាំងាយស្រួលកាន់ មានស៊ុំអាលុយមីញ៉ូមភ្លឺចែងចាំងព័ទ្ធជុំវិញ និងគែមកោងដ៏ទាក់ទាញ។ ហើយនៅផ្នែកខាងឆ្វេងមានរន្ធដាក់ស៊ីមបានដល់ទៅ២ ជាប្រភេទ Nano sim និងរន្ធដាក់ Memory មួយ ដែលអាចបន្ថែមបានរហូតដល់ 400Gb អាចផ្ទុកទិន្និន័យ និងរូបភាពធំៗបានច្រើនដោយគ្មានបញ្ហា ។

Nova 3 Lite មានតួធន់មាំ រលាងភ្លឺងាយស្រួលកាន់
Nova 3 Lite មានរន្ធដាក់ស៊ីមបាន២ និងកន្លែងដាក់មេម៉ូរីកាត១

ចំពោះផ្ទៃខាងមុខមានអេក្រង់លាតធំទំហំដល់ទៅ 6.5" Full HD+ ជាប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែក ។ ដោយម៉ាស៊ីនដំណើរការដោយ Android 8.1 និងប្រើប្រាស់បន្ទះឈីប Hi silicon Kirin 710 មាន CPU ប្រភេទ Octa-Core រត់បានក្នុងល្បឿន 2.2GHz ---- GPU ប្រភេទ Mali-G51 MP4 អមជាមួយ Ramទំហំ4GB និងអង្គផ្ទុកទិន្នន័យ 64Gb ។ ឯការលេងហ្គេមធំៗ ដូចជា Vainglory និង PUBG ក៏រលូនល្អ មិនរអាក់រអួល ហើយបើទោះជាលេងក្នុងរយៈពេលយូរក៏មិនសូវឆាប់ឡើងកម្តៅដែរ។

ដំណើរការដោយ Android 8.1 និងប្រើប្រាស់បន្ទះឈីប Hi silicon Kirin 710
លេងហ្គេមរលូន មិនរអាក់រអួល

ចំពោះមុខងារសុវត្ថិភាពវិញ Nova 3 Lite មានបំពាក់ទ្រនាប់ស្គេនក្រយៅដៃសម្រាប់ដោះសោរនៅផ្នែកខាងក្រោយ និងមានការដោះសោរ តាមរយៈផ្ទៃមុខទៀតផង ដោយមុខងារសុវត្ថិភាពទាំង២នេះ ពិតជាមានល្បឿនលឿនល្អមែនទែនមិនចំណាយពេលរង់ចាំយូរនោះឡើយរាល់ពេលប្រើប្រាស់ម្តងៗ។

មុខងារស្គេនក្រយៅដៃសម្រាប់ដោះសោរ នៅផ្នែកខាងក្រោយ
ការដោះសោតាមរយៈផ្ទៃមុខ

ឯការថតរូបវិញ Nova 3Lite មានបំពាក់កាមេរ៉ាដល់ទៅ៤គ្រាប់ ដែល២គ្រាប់ខាងក្រោយរចនាឡើងបែបបញ្ឈរមានទំហំ 13MP + 2MP និងកាមេរ៉ា Selfie ផ្នែកខាងមុខមានបំពាក់ដោយបច្ចេកវិទ្យាទំនើប AI ទំហំ 16MP + 2MP AI Lighting ដែលអាចឱ្យលោកអ្នកថតរូបបានច្បាស់ល្អ ឡើងកាលីប ហើយការ Selfie វិញទាន់សម័យឡូយកប់ស៊េរីតែម្តង។

កាមេរ៉ាមុខ ២គ្រាប់ ​Selfie ម៉ាកប់
កាមេរ៉ាមុខ ២គ្រាប់ ​Selfie ម៉ាកប់

អ្វីដែលកាន់តែពិសេសនោះ Nova 3Lite មួយនេះមានថ្មទំហំធំដល់ទៅ 4000 mAh ដែលអាចទ្រទង់ទៅលើការលេងហ្គេម ឬប្រើប្រាស់បណ្តាញសង្គមនានាបានពេញមួយថ្ងៃដោយគ្មានបញ្ហា ហើយបើប្រើត្រឹមការនិយាយទូរស័ព្ទ ឬមើលព័ត៌មានធម្មតាៗនោះ គឺអាចស៊ូដល់ទៅ២ថ្ងៃឯណោះ។

ថ្មទំហំធំ មិនបារម្ភរឿងការសាកថ្ម

ជាសរុបមក ទូរស័ព្ទ Nova 3Lite មួយនេះ ពិតជាទូរស័ព្ទមួយដ៏ទាក់ចិត្តមែនទែនជាមួយនឹងអេក្រង់ធំលាត កាមេរ៉ាភ្លោះមុខក្រោយ ជាមួយនឹងកម្លាំងថ្មខ្លាំងមិនបារម្ភរឿងសាកថ្ម ជាពិសេសគឺមានតម្លៃគួរឱ្យភ្ញាក់ផ្អើលត្រឹមតែ $259 ប៉ុណ្ណោះ ពិតជាសាកសមមែនទែនសម្រាប់អ្នកដែលមានកម្រិតថវិការមធ្យម ទិញប្រើទៅពិតជាមិនខកបំណងនោះឡើយ ដោយថែមមានមាន៣ពណ៌ឱ្យជ្រើសរើសឯណោះ គឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ផ្កាឈូក ៕ 

មាន៣ពណ៌ឱ្យជ្រើសរើសខ្មៅ ពណ៌ខៀវ និងពណ៌ផ្កាឈូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]